adverise with khmeread 11243 xkpisx

រូបភាព​កម្រ​ទាំងនេះ​បង្ហាញថា​តើ​ជីវិត​ទាហាន​កូរ៉េខាងជើង​មាន​សភាព​បែបណា​

​    ​ប្រទេស​កូរ៉េខាងជើង​គឺជា​ប្រទេស​ដែល​សម្បូរ​រឿង​អា​ថ៍កំ​បាំង​បំផុត​នៅលើ​ពិភពលោក​។ រូបភាព​មិនគួរ​ឱ្យ​ជឿ​បន្តិចបន្តួច​នេះ​ត្រូវបាន​គេ​ដឹងថា​ជា​កងទ័ព​ដ៏​មុខស្រួច​របស់​កូរ៉េខាងជើង​ដែល​គេ​បង្ហោះ​លើ​អ៊ី​ន​ធឺ​ណេ​ត​។​

​    ​កងទ័ព​ប្រជាជន​កូរ៉េខាងជើង​មាន​ប្រហែលជា ១,២​លាន​នាក់ និង​ជា​កម្លាំង​ខ្លាំង​ដ៏​បំផុត​ទី ៤ ក្នុង​ពិភពលោក​។​

​    ​កាតព្វកិច្ច​យោធា​សម្រាប់​បុរស​គឺមាន​រយៈពេល​១០​ឆ្នាំ (​ចំនួន​ឆ្នាំ​ថយចុះ​ប្រសិនបើ​រៀន​សាកលវិទ្យាល័យ​) និង​ស្ត្រី​ទើបតែ​ជាប់​កាតព្វកិច្ច​យោធា​ក្នុង​ឆ្នាំ ២០១៥ ថ្មីៗ​នេះ​ទេ​។​

​    ​ថ្មីៗ​នេះ​វេ​ប​សាយ Reuters បានដាក់​រូបភាព​ខ្លះ​មិនគួរ​ឱ្យ​ជឿ​ដ៏​កម្រ​នៃ​ការហ្វឹកហាត់​សមនិង​ជី​វីត​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​ជួរ​កងទ័ព​ប្រជាជន​កូរ៉េ (KPA) ដែល​រ៉ាយរ៉ាប់​ដូចខាងក្រោម​នេះ​។​

​    ​* កងទ័ព​ម្នាក់​កំពុង​ល្បាត​ច្រាំងទន្លេ Yalu នៃ​ទីក្រុង​កូរ៉េខាងជើង​ជា​ឈ្មោះ Sinuiju​។​

​    ​* រូបភាព​កងទ័ព​មា្ន​ក់​ទាញ​កាំភ្លើង​សំដៅ​មកលើ​អ្នក​ថតរូប ខណៈពេល​ពួកគេ​កំពុង​ហ្វឹកហាត់​សម​។​

​    ​* រូបភាព​កងទ័ព​ម្នាក់​ឈរ​គោរព​និង​ដឹក​គ្រាប់​មី​ស៊ី​ល​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន អំឡុង​ក្បួន​ដង្ហែ​នៃ​ខួប​ទី ៧០ នៃ​ការបង្កើត​គណបក្ស​ពលករ​ដែល​កំពុងកាន់​អំណាច​របស់​ប្រទេស​កូរ៉េខាងជើង​។​

​    ​* រូបភាព​មន្ត្រីជាន់ខ្ពស់​របស់​កូរ៉េខាងជើង​ក្នុង​គំរប់​ខួប​ទី ៧០​។​

​    ​* ទាហាន​កំពុង​ឈរ​ស្រែក​ពាក្យស្លោក​។​

​    ​* រូបភាព​ប្រជាជន​កូរ៉េខាងជើង​ម្នាក់​និង​ទាហាន​ស្រី​ពីរ​នាក់​មើល​មក​អ្នកដំណើរ​ជនជាតិ​ចិន​ដោយ​ទឹកមុខ​សាមញ្ញ​។​

​    ​* រូបភាព​ទាហាន​ជិះ​ម៉ូតូ​កាត់​មេដឹកនាំ​កូរ៉េខាងជើង​ក្នុង​គំរប់​ខួប​ទី ៧០ នោះ​។​

​    ​* ទ័ព​កូរ៉េខាងជើង​នៅលើ​ដំបូល​រថពាសដែក​អំឡុងពេល​ក្បូន​ដង្ហែ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់