adverise with khmeread 2

Jay Chou និយាយ​តែ​ប៉ុន្មាន​ម៉ាត់​ធ្វើឱ្យ​ភរិយា​ចង់បាន​កូន​ពីរ​បន្ថែមទៀត​

    ​តារា​ម៉ូ​ដែល​តៃវ៉ាន់ Hannah Quinlivan ត្រៀមខ្លួន​ដើម្បី​ទទួលយក​កូន​ពីរ​បន្ថែមទៀត ដោយសារតែ​ស្វាមី​របស់​នាង Jay Chou បាន​និយាយ​លួងលោម​ពាក្យពេជន៍​ផ្អែមល្ហែម​មួយចំនួន​ទៅលើ​រូបនាង បន្ទាប់ពី​កូនស្រី Hathaway បានចាប់កំណើត​។​

​    ​យោងតាម​កាសែត​ក្នុងស្រុក​របស់​តៃវ៉ាន់​បានឱ្យដឹងថា នៅក្នុង​វីដេអូ​នៃ​កម្មវិធី​ជជែក​កម្សាន្ត SS Swallow Night កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នាង​បាន​និយាយថា​នាង​មិនដែល​ព្រួយបារម្ភ​អំពី​ការចែករំលែក​សេចក្ដីស្រឡាញ់​របស់​ប្តី​នាង​ជាមួយនឹង​កូន​របស់​នាង​នោះឡើយ​។​

​    ​នាង​បាន​បង្ហើប​ថា Jay មើលចិត្ត​របស់​នាង​បាន​យ៉ាង​ងាយ​នៅពេលដែល​គាត់​បាន​និយាយថា "​បង​ស្រឡាញ់​អូន​មុនគេ ហើយ​បន្ទាប់​គឺ​កូនស្រី​របស់​យើង​"​។ នាង​បាន​បន្តថា ដូចនេះហើយ​វា​ពិតជា​ពិសេស​ដើម្បី​ទទួលយក​កូន​ចំនួន​ពីរ​បន្ថែមទៀត​។​

​    ​Quinlivan ដែល​បច្ចុប្បន្ន​មាន​វ័យ ២២​ឆ្នាំ បានសម្រេច​ចិត្ត​ទទួលយក Jay Chou វ័យ​៣៧ ធ្វើជា​គូ​អនាគត​នៅ​ខែកក្កដា ឆ្នាំ​២០១៤ មុនពេល​ពួកគេ​បាន​រៀប​ពិធី​អាពាហ៍ពិពាហ៍​នៅក្នុង​ខែមករា ឆ្នាំ​២០១៥​។ ហើយ​ពួកគេ​ក៏​ទទួលបាន Hathaway ជា​សមាជិក​ថ្មី​ជា​លើកដំបូង​ក្នុង​គ្រួសារ​របស់​ពួកគេ ដែល​នាង​បានចាប់កំណើត​នៅ​ខែកក្កដា ឆ្នាំ​២០១៥៕

 

adverise with khmeread
ប្រភព៖ Straitstimes

មតិយោបល់