adverise with khmeread 1

Suarez ត្រៀម​ប្រឈមមុខ​ជាមួយ​ក្លឹប​សំណព្វ​របស់ខ្លួន​នៅក្នុង​ការប្រកួត International Champions Cup

    ​Liverpool នឹង​ប្រឈម​នឹង​អតីត​តារាបាល់ទាត់​នៅក្នុង​រដូវ​កាល​ដ៏​ជោគជ័យ​របស់ខ្លួន Luis Suarez នៅឯ​ទឹក Wembley ក្នុង​ខែសីហា​ខាងមុខ​ក្នុងការ​ប្រកួត International Champions Cup ខណៈ​ហង្ស​ក្រហម​នឹង​ស្វាគមន៍​ក្រុម Barcelona មកកាន់​ទឹកដី​ទីក្រុង​ឡុង​ដ៍​ដែលជា​ផ្នែក​មួយ​នៃ​ការត្រៀម​លក្ខណៈ​មុន​បើក​រដូវ​កាល​របស់​ពួកគេ​។​

​    ​ទីលាន​នៃ​ការប្រកួត​មិត្តភាព​ចុងក្រោយ​ដ៏​មាន​កិត្យានុភាព​មួយ​នេះ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ សម្រាប់​ការប្រកួតប្រជែង​ដែល​នឹងត្រូវ​រៀបចំ​នៅ​ទូទាំង​ទ្វីប​ចំនួន​បួន​នា​រដូវក្តៅ​ខាងមុខនេះ​។​

​    ​វា​នឹង​ក្លាយទៅជា​ការប្រកួត International Champions Cup ជា​លើកដំបូង​ដែល​ធ្វើ​នៅក្នុង​ប្រទេស​អង់គ្លេស រួម​ជាមួយនឹង​សហរដ្ឋអាមេរិក​, ប្រទេស​ចិន​, ប្រទេស​អូស្ត្រាលី​, ស្កុ​តឡែ​ន​, អៀរ​ឡង់ និង​ស៊ុយអែត​ក៏​នឹងមាន​តួនាទី​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់