adverise with khmeread 1

​ប្រិយមិត្ត Liverpool សង្ឃឹមថា អ្នកចាំទី​ថ្មី​របស់ខ្លួន​នឹង​ធាក់ Mignolet ចេញពី​ជម្រើស​ទីមួយ​

​    ​បន្ទាប់ពី Premier League បានបញ្ចប់ លោក Jurgen Klopp បានធ្វើការ​យ៉ាង​រហ័ស​រ​ហួន​ដើម្បី​ពង្រឹង​ក្រុម Liverpool ឱ្យ​ខ្លាំង​ជាង​មុន​ដើម្បី​ត្រៀម​ប្រឈមមុខ​ជាមួយ​ក្រុម​ខ្លាំង​ផ្សេងទៀត​ម​នៅ​រដូវ​កាល​ក្រោយ​។​

​    ​ពិតណាស់ គាត់​បាន​ទិញ​អ្នកចាំទី Loris Karius របស់​អតីត​ក្លឹប​របស់គាត់ Mainz ក្នុងតម្លៃ​សមរម្យ ៧ លាន​ដុល្លារ​។​

​    ​Karius វ័យ ២១ ឆ្នាំ គឺជា​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​ក្រោម​អាយុ ២១ ឆ្នាំ​ប៉ុន្តែ​គាត់​មិនទាន់បាន​បង្ហាញខ្លួន​ឱ្យ​ឈុត​ធំ​នៅឡើយ​ទេ​។​

​    ​ដំណឹង​នេះ បានធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​ជ្រួលជ្រើម​ចង់ឱ្យ Simon Mignolet ចាក​ចេញពី​ក្រុម​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម​៕

 

adverise with khmeread
ប្រភព៖ DreamTeamFC

មតិយោបល់