adverise with khmeread B6a1b59e 7b89 4f00 af4a 5f8732346531

ចោរ​ម្នាក់​ឆក់​ទូរស័ព្ទ​ពី​នារី​២​នាក់​អស់លក្ខណ៍​ជាប់​ខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់​ជាក់ស្តែង​ពីបទ​ឆក់​ទូរស័ព្ទ នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​១១​ និង​១៥​នាទី នៅ​ចំណុច​មុខផ្ទះ​២៧​សេ ផ្លូវ​លេខ​២៥៧ ​ក្រុម​២៥ ភូមិ​៩ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក។

​    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ ស៊ុន វុ​ធ​ដា ហៅ ដា ភេទ​ប្រុស អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់ នៅផ្ទះ​លេខ​៩ ផ្លូវ​លេខ​២ (បូរី​ប៉េង ហួត) សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សឺ​ង ស្រី​ពៅ ភេទ​ស្រី អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរដ្ឋបាល​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ ស្នាក់​នៅផ្ទះ​លេខ​៤៨​អឺ​០ ផ្លូវលំ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជា​ធានី​ភ្នំពេញ។

​    វត្ថុតាង​ដែល​បាន​ចាប់យក ​៖​ ទូរស័ព្ទ​មួយគ្រឿង​ម៉ាក Samsung S4 ពណ៌​ខ្មៅ មាន​ស៊ីម​លេខ​096 7563920 ជា​ទូរ​ស័​ព្ទរបស់​ជន រងគ្រោះ, ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Zoomer x ពណ៌​ស ស៊េរី​2016 ពាក់​ស្លាក​លេខ​ភ្នំពេញ 1FW-8148 មាន 5065370 ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។​

    ប៉ូលិស​បន្តថា នៅមុន​ពេល​កើយ​ហេតុជនរងគ្រោះ និង​មិត្ត​ភ័ក្ត្រ​ឈ្មោះ ឆាំ រដ្ឋា ភេទ​ស្រី អាយុ២៥​ឆ្នាំ  បាន​ជិះ​ម៉ូតូ​ម៉ាក Honda Icon ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​ភ្នំពេញ 1BX-7048 ដោយ​ជនរងគ្រោះ​ជិះ​ខាងក្រោយ​មាន​កាន់​ទូរស័ព្ទ​កំពុង​ស​ន្ទ នា​ជាមួយ​ប្តី​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ២៥៧ ពី​ជើង​ទៅ​ត្បូង។​

    លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ស៊ុន វុ​ធ​ដា បាន​ជិះ​ម៉ូតូ តាម​មកពី​ក្រោយ​អែប​ទន្ទឹម​ខាងស្តាំ បានធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​ពី​ដៃ​ជនរងគ្រោះ​បានសម្រេច​ព្យាយាម​ជិះ ម៉ូតូ​គេចខ្លួន។ តែដោយសារ​ខាងមុខ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ចត​ទុកចោល ជនសង្ស័យ​បាន​ងាក​ម៉ូតូ​ចេញ ទើបបាន ទាក់​ដៃ​ម៉ូតូ​ជនរងគ្រោះ បណ្តាលឱ្យ​ដួល​ទាំងអស់គ្នា​។ ជនសង្ស័យ​បាន​លើក​ម៉ូតូ​បម្រុង​ជិះ​គេចខ្លួន តែ​ជន​រង គ្រោះ​បាន​ចាប់ទាញ​កាង​ម៉ូតូ ព្រមទាំង​ស្រែក​ចោរៗ ទើប​ប្រជាពលរដ្ឋ​នៅក្បែរនោះ និង​កម្លាំង​ល្បាត​របស់​ប៉ូលិស​ទឹកល្អក់​ទី​២ អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជាក់ស្តែង​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះ​អា សន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញចាត់ការ​តាមផ្លូវ​ច្បាប់៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់