adverise with khmeread Aefb1018 325e 4014 a321 4f54b2984e63

បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង ករណី​ជួញដូរ​ព្រហ្មចារី​ក្មេងស្រី​ឱ្យ​តា​តា

    ភ្នំពេញ ៖ ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ នេះ បានធ្វើការ​បញ្ជូន​ស្ត្រី​ជា​ជនសង្ស័យ ពាក់ព័ន្ធ​នឹង​ករណី សញ្ចរ​កម្ម ជួញដូរ​ព្រហ្មចារី​ក្មេងស្រី និង​ជួញដូរ​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

    ប៉ូលិស​និយាយថា ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ​អេង បុប្ផា ហៅ​ម៉ាច ភេទ​ស្រី អាយុ​៣២​ឆ្នាំ​។ រីឯ​ជនរងគ្រោះ​មាន​ចំនួន​៤​រូប ដែល​ត្រូវ​ស្ត្រី​ជា​ជនសង្ស័យ​ណែនាំ​ទៅ​ឲ្យ​តាៗ ហើយ​ជនរងគ្រោះ​ទាំងនោះ​មាន​អាយុ​ចាំ​ពី​១៥​ឆ្នាំ រហូតដល់២៣​ឆ្នាំ​។​

    យោងតាម​របាយការណ៍​សំយោគ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី ២៣ ឧសភា ឆ្នាំ​២០១៦ កន្លងទៅ ដោយមាន​ការដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី លី​ឡាយ និង​មានការ​សម្របសម្រួល​ពី​សំណាក់​លោក​ព្រះរាជអាជ្ញារង​កុល បុ​ន បាន​ចុះទៅ​បង្ក្រាប​ជាក់ស្តែង​ករណី​សញ្ចរ​កម្ម ជួញដូរ​ព្រហ្មចារី​ក្មេងស្រី និង​ជួញដូរ​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ ដែល​ជនសង្ស័យ​កំពុង​នាំ​ក្មេងស្រី​ទៅ​លក់​ព្រហ្មចារី ចំណុច​ផ្លូវ​សម្តេច​ជា ស៊ី​ម​កែង​ផ្លូវ​ចូល​រមណីយដ្ឋាន​បឹង​បៃតង នៅ​ភូមិ ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់