adverise with khmeread 8a608867 6e22 4788 8192 141d852345e2

កូនចៅ​នរណា​គេ​?​ យុវជន​ក្មេងៗ​៦​នាក់​ចែកចាយ​ថ្នាំញៀន​ជាប់​ខ្នោះ​

    ស្ទឹងត្រែង ៖ ក្មេងស្ទាវ ៦​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង បាន​បើក​កិច្ច​ប្រតិបត្តិ​បង្ក្រាប​បទល្មើស ជួញដូរ​គ្រឿងញៀន​ព្រមទាំង​ធ្វើការ​នៅក្នុង​បន្ទប់​លេខ​១០​ផ្ទះសំណាក់​យីហោ​(​ភូមិ​ថ្មី​) ស្ថិតក្នុង​ភូមិ​ព្រែក ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក ជាពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។​

    ប៉ូលិស​បានឱ្យដឹងថា ខណៈពេលដែល​កម្លាំង​ដម​ត្ថ​កិច្ច​ធ្វើ​ការចុះ​ឆែកឆេរ​ផ្ទះសំណាក់​ខាងលើ ជនសង្ស័យ​បាននាំគ្នា​គាស់​ពី​ដាន​និង​ដំបូលផ្ទះ​សំណាក់​ដើម្បី​រត់គេចខ្លួន។ ប៉ុន្តែ​ត្រូវបាន​កម្លាំង​ប៉ូលិស​បុក​ទំ​លុះ​ទ្វារ​សម្រុកចូល​ទើប​អាច​ចាប់​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​៦​នាក់។ ចំណែកឯ​វត្ថុតាង​ត្រូវបាន​ជនសង្ស័យ​នាំគ្នា​យកទៅ​បំផ្លាញចោល​ក្នុង​បន្ទប់ទឹក​អស់​នៅសល់តែ​ទូរ​សព្ទ័​ដៃ ដប​ទឹក​និង​ប្រដាប់​ជក់​ថ្នាំញៀន​មួយចំនួន​តែប៉ុណ្ណោះ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ចំនួន​០៦​នាក់ ទី១-​ឈ្មោះ​ សោម ច​ន្ទ័​ដេ​វី ភេទ​ប្រុស អាយុ២៣​ឆ្នាំ​, ទី២-​ឈ្មោះ​ ម៉េង លាង​សេង ភេទ​ប្រុស អាយុ១៦​ឆ្នាំ​, ទី៣-​ឈ្មោះ​ ភាព លី​ហ្វុ​ង ភេទ​ប្រុស អាយុ១៧​ឆ្នាំ​, ទី៤-​ឈ្មោះ ​មុំ ប្រុស ភេទ​ប្រុស អាយុ១៧​ឆ្នាំ​, ទី៥-​ឈ្មោះ​ ផន ចាន់​ភា​រិ​ទ្ធិ ភេទ​ប្រុស អាយុ១៧​ឆ្នាំ  និង​ទី៦-​ឈ្មោះ ​ឃុន ចាន់​ដា​រុន ភេទ​ប្រុស ​អាយុ១៧ឆ្នាំ​។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៦​នាក់​នោះ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកមក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​រួម​និង​វត្ថុតាង​បន្តទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់