adverise with khmeread 109361 r 1450072932966

តារា​សម្តែង និង​ម៉ូ​ដែល លោក Mak Prin រីករាយ​ស្ទើរ​ស្លាប់​នៅពេល​សង្សារ​ចូលរួម​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​

លោក Mak Prin ដែលជា​តារា​សម្តែង និង​តារា​ម៉ូ​ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នាពេល​ថ្មីៗ​នេះ ក៏ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​រូបគេ​រំភើបចិត្ត​បំផុត​នោះ​គឺ​មិនមែន​សញ្ញាប័ត្រ​មួយ​សន្លឹក​នោះទេ តែ​ជា​វត្តមាន​របស់​សង្សារ​បណ្តូលចិត្ត​របស់ខ្លួន គឺ​នាង Kimberly ដែល​រឹតតែ​ធ្វើ​ឲ្យ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​របស់លោក​កាន់តែ​រីករាយ​ខ្លាំង​ថែមទៀត​។​

​រឹតតែ​រំភើបចិត្ត​ថែមទៀត​នោះ អ្នកនាង Kimberly ព្រមទាំង​តារា​សម្តែង​ជើងចាស់​អ្នកនាង Ann Thongprasom រួម​ជាមួយនឹង​ឪពុកម្តាយ​បងប្អូន​ស្រី និង​មិត្ត​ភ័​ក្ត​មួយចំនួន​ថែមទាំង​បាន​ជួយ​រៀបចំ​ពិធី​តូច​មួយ​ដើម្បី​អបអរសាទរ​ការបញ្ចប់​ការសិក្សា​របស់លោក​ទៀត​ផង​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ នាង Kimberly បានផ្តល់​នូវ​កាដូ​ដ៏​មិនគួរ​ឲ្យ​ជឿ​ដល់​រូបលោក​ជាមួយនឹង​ការ​ឱប​ដ៏​កក់ក្តៅ បន្ថែម​ពីលើ​សុភមង្គល​ដែល​ក្រុមគ្រួសារ​បានផ្តល់​ឲ្យ​ដល់​រូបលោក​នៅ​ថ្ងៃ​ដ៏​រីករាយ​នោះ​៕

adverise with khmeread

មតិយោបល់