78cbea7e 307e 4d97 89aa a82ddd4a1c67

ឃាត់ខ្លួន​មុខសញ្ញា​២​នាក់ ជាមួយ​ថ្នាំញៀន ២១៣​គ្រាប់​

    បាត់ដំបង ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១១ និង​១០​នាទី ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦  ស្ថិតនៅ​ចំណុច ភូមិ​ផ្តាច់​ព្រាត់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​ដោយ​ដកហូត​យ៉ាម៉ា​២១៣​គ្រាប់។​

    មន្ត្រី​អាវុធហត្ថ​និយាយថា ជនសង្ស័យ​១-​ឈ្មោះ មុត ប៊ុន​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ប្រាកដ​ស្នាក់នៅ ភូមិ​កណ្តាល​ជើង ឃុំ​គោក ថ្មគោល​ និង​២.​ឈ្មោះ ហ៊ូ ហាក់​លីន អាយុ៣២​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ប៉ោយ​យង់ ឃុំ​តាពូង ថ្មគោល​។​

    វត្ថុតាង​ចាប់យក​រួមមាន​ ៖ ១.ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ២១៣​គ្រាប់​, ២.ម៉ា​ទឹកកក​ចំនួន ០២​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ៧.២០​ក្រាម​ និង​៣.រថយន្ត​ចំនួន ០១​គ្រឿង​។​

    ឥឡូវ​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត កំពុង​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ៕

អ្នកនឹងចូលចិត្ត

មតិយោបល់