adverise with khmeread 13296219 980286642086251 2093087081 n

បាញ់​ស្ត្រី​ជា​សា​ហាយ​ស្មន់​ស្មានថា​ស្លាប់ រួច​បាញ់សម្លាប់​ខ្លួនឯង​

     រតនគិរី ៖ បុរស​ម្នាក់​បាន​យក​កាំភ្លើង​កែច្នៃ​បាញ់​ស្ត្រី​ជា​សា​ហាយ​របស់ខ្លួន​១​គ្រាប់​សម្លាប់​(​តែ​មិន​ស្លាប់​)​រួច​ក៏​រត់​ទៅយក​កាំភ្លើង​មួយ​ដើម​ទៀត​បាញ់សម្លាប់​ខ្លួនឯង ដោយ​យល់ថា​ស្ត្រី​ជា​សា​ហាយ​ស្មន់​របស់ខ្លួន​ស្លាប់​ហើយ ខណៈពេល​ពួកគេ​ទាំង​២​នាក់​មាន​ប្តី​ប្រពន្ធ​និង​កូន​មួយ​កន្ទេល​រៀងៗ​ខ្លួន​ហើយ​នោះ។

​    អំពើ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ​ចេតនា និង​អត្តឃាត​រវាង​គូ​ស្នេហា​លួចលាក់​ក្នុង​អំពើ​សា​ហាយ​ស្មន់ ដឹង​កើតហេតុ​នៅ​ម៉ោង៩ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី២៥ ​ឧសភា​ ឆ្នាំ២០១៦ នៅ​ចំណុច​អូរ​សាប ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី។​

    បន្ទាប់ពី​កើត​ហ​តុ  ប៉ូលិស​ការិយាល័យ​ជំនាញ​បាន​ចុៈ​ទៅដល់​ទីតាំង​កើតហេតុ​បាន​បញ្ជាក់ថា ជនបង្ក​ឈ្មោះ ជឿន សា​រិន្ទ ប្រុស​អាយុ៣៥ ឆ្នាំ​ជនជាតិ​ខ្នែ​រ​រស់នៅ​ចំណុច​អូរ​សាប ស្ថិតនៅ​ភូមិ​3 ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី មាន​ប្រពន្ធ​និង កូន​០១​នាក់ បាន​លួច​មាន​សា​ហាយ​ស្មន់​ជាមួយ​នារី​ឈ្មោះ​​ សុន ធូ មាន​ប្តី​មានកូន​០៣​នាក់ ហើយ​បាន​លួច​ទាក់ទង​គ្នា​អស់​រយៈពេល​ប្រហែល​មួយឆ្នាំ​ហើយ។ រឿងនេះ​ត្រូវបាន​បងប្អូន​ចាស់ទុំ សម្រប​​សម្រួល​ទើបតែ​ចប់​គ្នា​ជ្រះស្រឡះ ក្នុងពេល​ថ្មីៗ​នេះ​។​

    ទើបតែ​ថ្ងៃនេះ​ប្តី​ខាង​ស្រី​មិន​នៅផ្ទះ ស្រាប់តែ​ឈ្មោះ សា​រិន្ទ បាន​យក​អាវុធ​កែច្នៃ​មួយ​ដើម ដើរមក​ផ្ទះ​ខាង​ស្រី​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ  មកដល់​ឃើញ​នារី នោះ​នៅក្រោម​​ផ្ទះ​ក៏​ស្ទុះ​ទៅ​ទាញ​ដៃ​ចេញមកក្រៅ ក៏​សង្កត់​ក្បាល​នារី នោះ​ទៅនឹង​ដី រួច​យក​អាវុធ​នោះមក​បាញ់​ចំ​សៀតផ្កា​ខាងស្តាំ តែ​ចៃដន្យ​ត្រូវ​នារី​នោះ​ងាក​មុខ​ផុត បានត្រឹមតែ​ឆេះ​មុខ​មួយ​​ចំហៀង​ហើយ​គ្រាប់​ធ្លាយ​ចូលក្នុង​ដី​បាត់។​

    បន្ទាប់មក​ជនដៃដល់​ខាងលើ​ស្មានថា​នារី​នោះ​ស្លាប់ ក៏​រត់​ទៅផ្ទះ​របស់ខ្លួន​យក​អាវុធ​ច្នៃ​មួយ​ដើម​ទៀត​ប្រវែង​មួយ​ម៉ែត្រ​មក​បាញ់​ខ្លួនឯង​នៅ​ចំណុច​ក្រោយ​ផ្ទះ​របស់ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​ដោយមាន​ស្នាម​រន្ធ​គ្រាប់ ត្រង់​សៀតផ្កា​ខាងស្តាំ​ធ្លាយ​ត្រង់​​សៀតផ្កា​ខាងឆ្វេង​។​

    ក្រោយមក​ប៉ូលិស បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ចាត់ចែង​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់