adverise with khmeread 41e22d9c ffab 4f82 a82d c00a40111f0d

បុរស​ម្នាក់​ចាប់ រំលោភ​កុមារី​អាយុ​១៤​ឆ្នាំ​ជាប់​ខ្នោះ​

    ស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ស្ទឹងត្រែង​ចាប់ខ្លួន​នា​ថ្ងៃទី​២៥​​ ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល១១ ​និង១៥​នាទី នៅ​ចំណុច​អូរ​ពងមាន់ ភូមិរាជា​នូ​កូ​ល សង្កាត់​-​ក្រុង​-​ខេត្តស្ទឹងត្រែង ពីបទ​រំលោភ​សេព​សន្ធ​វៈ​លើ​កុមារី​អាយុ​១៤​ឆ្នាំ។

​    ប៉ូលិស​និយាយថា កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ស្ទឹងត្រែង បាន​បង្ក្រាប​ករណី​រំលោភ​សេពសន្ថវៈ កើតឡើង​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​យប់​នៅ​ចំណុច​អូរ​ពងមាន់ ភូមិរាជា​នូ​កូ​ល សង្កាត់​-​ក្រុង​-​ខេត្តស្ទឹងត្រែង លើ​ជនរងគ្រោះ​ជា​កុមារី អាយុ១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។​

    ការចាប់ខ្លួន​ខាងលើ​យោងតាម​បញ្ជា​របស់លោក ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្ត ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោៈ ចាន់ នឿន ភេទ​ប្រុស អាយុ២៨​ឆ្នាំ ស្នាក់នៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ទៅ​សាលា ដំបូង​ចាត់ការ​តាមច្បាប់៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់