adverise with khmeread A6d187a6 80c4 44ec 940c e30cfbb0f240

ឆេះ​ផ្ទះមួយ​ខ្នង​នៅ​ស្រុក​ខ្សាច់កណ្តាល​

    កណ្តាល ៖ មាន​ករណី​ទុស្សេ​ខ្សែភ្លើង​បណ្តាល​ឲ្យ​ឆេះ​ផ្ទះមួយ​ខ្នង កាលពី​ថ្ងៃទី​២៥​ ឧសភា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​បណ្ដាលឱ្យ​ឆេះ​ផ្ទះ​នៅ​ចំណុច​ភូមិ​ដុល ​ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

    ប៉ូលិស​និ​យា​ថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ថុង រឹម ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៥​ ​ឧសភា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១ ​និង​៣០​នាទី​ឈ្មោះ​ ថុង រឹម (​ម្ចាស់ផ្ទះ​រងគ្រោះ​) បាន​ដើរ​ទៅលេង​ផ្ទះ​មីង​នៅ​ភូមិ​ជាមួយគ្នា និង​បាន​ប្រាប់​កូន​ដែល​នៅ​អង្គុយ​មើល​ទូរទស្សន៍​ថា "​បើ​ឈប់​មើល​បិទ​ទូរទស្សន៍​ផង"​។​

    និយាយ​រួច​ក៏​ដើរទៅ​ផ្ទះ​បាត់​ទៅបាន​ប្រហែលជា​កន្លះ​ម៉ោង​ក៏​ឃើញ​កូន​ដែល​អង្គុយ​មើល​ទូរទស្សន៍​បាន​ទៅដល់​ឈ្មោះ​ ថុង រឹម​ បាន​សួរថា​បិត​ទូរទស្សន៍​នៅ​?​ កូន​ឆ្លើយថា​បិទ រួចហើយ។​

    លុះដល់​ម៉ោង​៣​រសៀល​ស្រាប់​តែមាន​ក្មេង​បួន​ទៅ​ប្រាំ​នាក់​បាន​រត់​ទៅប្រាប់​ឈ្មោះ​ថុង រឹម ថា​ភ្លើង​ឆេះ​ផ្ទះ​មីង​ឯង​ហើយ​។ ភ្លាមនោះ​ឈ្មោះ ​ថុង រឹម ក៏​រត់​មក​ផ្ទះ​ក៏​ឃើញ​ភ្លើង​កំពុងតែ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​និង​អ្នកជិតខាង​កំពង់តែ​ជួយ​ពន្លត់​តែ​ពន្លត់​មិនទាន់​បណ្ដា​យ​ឱ្យ​ឆេះ​ផ្ទះ​ទាំងស្រុង​នៅសល់តែ​គ្រោងផ្ទះ និង​ឆេះ​ទូរទស្សន៍​មួយគ្រឿង ទូ​ដាក់​ខោអាវ​មួយកង្ហារ​២​គ្រឿង លុយ​៣៥​ម៉ឺន​រៀល និងឆ្នាំង​ដាំបាយ​១​។​

    ប៉ូលិស​សន្និដ្ឋានថា​ករ​ណី​បណ្តាល​ឲ្យ​មាន អគ្គីភ័យ​នេះ​កើតឡើង មូលហេតុ​មកពី​ទុស្សេ​ខ្សែភ្លើងពិតប្រាកដ​មែន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់