adverise with khmeread C4d84d45 0a7e 42e9 978a 6ef8c5349eef

ឃាត់​បុរស​២​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​

    កណ្តាល ៖ មាន​ករណី​បុរស​២​នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោ​ង​១២​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៥​ ឧសភា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​តាមផ្លូវ​ជាតិ​លេខ​២ មុខ​វត្ត​ក្រពើ​ហារ ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនល្មើស​២​នាក់​ឃាត់ខ្លួន​១-​ឈ្មោះ​ ហាន សុភ័ណ្ឌ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​នៅ​ភូមិប​ត្តា​ជី សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​ មុខរបរ​មិន​ពិតប្រាកដ​ និង​២-​ឈ្មោះ​ ស៊ីម វុត្ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ​ មុខរបរ​មិន​ពិតប្រាកដ​។​ វត្ថុតាង​ដក​ហូ​ត​ក្រាម​ព​ណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​០១​កញ្ចប់​តូច, ​ម៉ូតូ​០១​គ្រឿង​ម៉ាក ​Fino ពណ៌ខ្មៅ ផ្លាកលេខ​ភ្នំពេញ 1D-3247, លុយ​ខ្មែរ​ចំនួន​១៥.៤០០​រៀល​,​​ ទូ​រស័ព្ទ​០១​គ្រឿង​ម៉ាក​N​ចុច​ពិល​ពណ៍​ខ្មៅ ​និង​ដែកកេះ​ចំនួន​០១​ពណ៌បៃតង​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​បាន​សហការ​ជាមួយ​ការិយាល័យ​គណនេយ្យ​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកណ្តាល បានចេញ​ល្បាត​ហើយ​បាន​ជួប​និង​ជនល្មើស​ទាំងពីរ​កំពុង​តែ​ជិះ​ម៉ូតូ ដោយមាន​ការសង្ស័យ ប៉ូលិស​ក៏បាន​ឆែកឆេ​រកឃើញ​វត្ថុតាង​ខាងលើ​នៅក្នុង​ហោប៉ៅ​ខោ​របស់​ជនល្មើស​ម្នាក់​ឈ្មោះ ហាន​ ​សុភ័​ណ្ឌ ហើយ​ក៏បាន​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់