adverise with khmeread Aec431fd 2832 4455 a580 3eff8c0f16dc

ប្រទះឃើញ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​២​គ្រាប់​នៅ​ស្រុក​ស្អាង​

    កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បាន​និយាយថា​«​ប្រសិនបើ ប្រទះឃើញ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ប្រភេ​ណា​ក៏ដោយ សូម​រូតរះ​សហការរាយការណ៍​ជូន សមត្ថកិច្ច​ក្នុង​មូល ដែល​នៅ​ជិត​កន្លែងកើតហេតុ​នោះ​ជាបន្ទាន់​...​និង​សូមកុំ​ប៉ះពាល់​គ្រាប់​នោះ​ដោយ​គ្មាន​ជំនាញ ព្រោះ​គ្រោះថ្នាក់​ខ្លាំងណាស់​...»​។​

    លោក​ អ៊ា​វ ចំរើន ​ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានលើកឡើង​បែ​នេះ​បន្ទាប់ពី​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ក្រោយពេល​ទទួលបាន​ព័​ត៍​មាននៅ​ការដ្ឋាន​ក្រុម​ហ៊ុន​ចិន​នៅ​ចំណុច​ភ្នំ​ខ្សាក ក្នុងភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេ​ត្ត​កណ្តាល ខណៈ​ពេល​កម្មករ កំពុង​បញ្ជា​គ្រឿងចក្រ​កាយ​ថ្មភ្នំ បាន​ជួបប្រទះ​នឹង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់​។​

    ក្រោយ​ទទួលបាន​ព័​ត៍​មាន​រួច​នៅ​ថ្ងៃទី​២៥ ​ឧសភា ​ឆ្នាំ​២០១៦ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះ​ទៅដល់​គោលដៅ​រួច​ពិនិត្យឃើញ​នៅ​ខាងជើង​ភ្នំ​មាន​ក្បាល​គ្រាប់​ធុន​១០៥​មី​ល្លី​ម៉ែត្រ ​ចំនួន​១​គ្រាប់ ​នឹង​ខាងត្បូង​ភ្នំ ជា​ប្រភេទ​គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ​ចំនួន​ ១ គ្រាប់​ទៀត។

​    បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​បាន​យក​ខ្សែរ​ហ៊ុំ​ព័​ទ្ធជា​សញ្ញា​រួចហើយ និង​រង់ចាំ​សហការ​ជាមួយ CMAC ដើម្បី​យក​គ្រាប់​នោះ​ចេញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់