adverise with khmeread 1 %281%29

នារី​ម្នាក់​ចង​.​ក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ជួល​

    ភ្នំពេញ ៖ នារី​ម្នា​ក់បាន​ចង​.​ក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ជួល ដោយ​មិនដឹង​ពី​មូលហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះទៅពិនិត្យ​ជាបន្ទាន់។​

    ហេតុការណ៍​ធ្វើអត្តឃាត​នេះ​កើតឡើង​នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បាន​រាយការណ៍​បឋម​មក​ថា នារី​គិត​ខ្លី​ឈ្មោះ​ពោន សំអាន អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ត្រស់ ឃុំ​ជៃ​កំពក ស្រុក​ពរះស្តេច ខេត្តព្រៃវែង ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើ។ ខណៈ​ពេលនេះ​សមត្ថកិច្ច​កំពុង​ចុះ​ពិ​និត្យនៅ​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​កោសល្យ​ពិច័យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់