adverise with khmeread 1185ed98 c2f5 4dea 90ec 7b2174b7e73d

បើក​ម៉ូតូ​ចូល​រថយន្ត រថយន្ត​ដឹក​កម្មករ​ខំ​គេច​ក្រឡាប់​ស្លាប់​២​របួស​៥០​នាក់​

    ស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យដឹងថា នា​វេលា​ម៉ោង​ប្រមាណ​៥​ និង​៥០នាទី​ល្ងាច​ថ្ងៃ ទី​២៥ ​ឧសភា ​ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​កម្មករ និង​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​បុរស​ ២ នាក់​ (​ខាង​ម៉ូតូ​) និង​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​របួស​កម្មក​រ ៥០ នាក់ នៅ​ចំណ​ច​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។

​    ប៉ូលិស​ប​ន្យ​ដឹង​ជំហាន​ដំបូង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​កម្មករ និង​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​បុរស​២ នាក់​ដែល​បើក​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ កមម​ការិនី​ចេញពី​ធ្វើការ​រោងចក្រ បណ្តាល​របួស​កម្មករ ៥០ នាក់ (​ស្រី​ទាំងអស់ ) ក្នុងនោះ​ធ្ងន់ ៩ នាក់ ស្រាល ៤១ នាក់  ខូចខាត​រថយន្ត ១ គ្រឿង និង​ម៉ូតូ ១ គ្រឿង។​

    ប៉ូលិស​បញ្ជាក់ថា មូលហេតុ​ម៉ូតូ​ជិះ​ចូល​រថយន្ត​ដឹក​កម្មករ ហើយ​រថយន្ត​បើក​គេច និង​ជាន់​ហ្វ្រាំង​បណ្តាល​ឲ្យ​ផ្អៀង​ដួល​ទៅនឹង​ដី​តែម្តង។

​    ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ជួយសង្គ្រោះ​ជាបន្ទាន់​យក​ជនរងគ្រោះ​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ និង​ធ្វើការ​ស៊ើបអង្កេត​កសាង​សំណុំរឿង​តាម​នីតិវិធី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់