adverise with khmeread 1

អ្នកជំងឺ​អង់គ្លេស​សរុប​ជាង ១២០០ នាក់​ក្លាយជា​ជនរងគ្រោះ​ដោយសារ​ពេទ្យ​ភ្លេច​ប្រដាប់ប្រដា​វះកាត់​ក្នុង​រាងកាយ​

​    ​បន្ទាប់ពី​ចាកចេញ​ពី​មន្ទីរពេទ្យ​ក្រោយ​វះកាត់​ព្យាបាល​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត លោក  Frank Hibbard និង​គ្រួសារ​មាន​អារម្មណ៍​ធូរស្បើយ​យ៉ាងខ្លាំង ដែល​ជំងឺ​លែង​យារ​យី​ជីវិត​របស់គាត់​តទៅទៀត​។ 

​    ​លោក Frank Hibbard អាយុ ៥៦ ឆ្នាំ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា ការវះកាត់​បាន​កម្ចាត់​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ចេញពី​រាងកាយ​របស់គាត់​អស់ហើយ ដូច្នេះ​គាត់​នឹង​អាច​រីករាយ​ជាមួយ​ប្រពន្ធ​និង​កូន​បីនាក់​របស់គាត់​បាន​ហើយ​។ 

​     ប៉ុន្តែ​គ្មាន​នរណាម្នាក់​ដឹងថា គាត់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ Luton and Dunstable Hospital កាលពី​ខែតុលា ឆ្នាំ​២០០១ ជាមួយនឹង​បង់​រុំ​ក្នុង​ខ្លួន​របស់គាត់​ទេ​។ 

​    ​ពេទ្យវះកាត់​បាន​ភ្លេច​បង់​រុំ​មុខរបួស​ប្រវែង ៨ សង់ទីម៉ែត្រ​នៅក្នុង​លំពែង​របស់គាត់​។ វា​បាន​បង្ក​ជា​ជំងឺមហារីក​លំពែង​មួយ​ហៅថា Angiosarcoma ហើយ​គាត់​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ​នេះ​នៅ​ខែមីនា ឆ្នាំ ២០១៤​។ ពីរ​ឆ្នាំ​ក្រោយមក លោក​ក៏បាន​ស្លាប់​នៅ​អាយុ​ត្រឹម ៦៩ ឆ្នាំ​។ 

​    ​នេះ​មិនមែនជា​ករណី​លើកទីមួយ​ទេ​ដែល​គ្រូ​ពេទ្យវះកាត់​អង់គ្លេស​ធ្វេសប្រហែស​ភ្លេច​ប្រដាប់ប្រដា​វះកាត់​ក្នុង​រាងកាយ​អ្នកជំងឺ​។ តាម​ទិន្នន័យ​ដែល​វេ​ប​សា Daily Mail ប្រមូលបាន អ្នកជំងឺ​មិនតិចជាង ៥ នាក់​ទេ​ក្នុង​មួយ​សប្តាហ៍​បាន​ជួប​ហេតុការណ៍​នេះ​នៅ​បណ្តា​មន្ទីរពេទ្យ​ទូទាំង​ចក្រភព​អង់គ្លេស​។ 

​    ​ហើយ​គ្រាន់តែ​ក្នុង​រយៈពេល ៤ ឆ្នាំ​ចុងក្រោយ​ជនរងគ្រោះ​ដោយ​ការ​ភ្លេច​ប្រដាប់ប្រដា​វះកាត់​មានដូចជា​កន្ត្រៃ ឡា​ម​ជាដើម​គឺមាន​ចំនួន​ជាង ១២០០ នាក់​ហើយ​៕

​រូប​៖ លោក Frank Hibbard ស្លាប់​កាលពីពេល​ថ្មីៗ​នេះ​ដោយសារ​ពេទ្យវះកាត់​ធ្វេស​ប្រហែល​ភ្លេច​បង់​រុំ​ក្នុង​រាងកាយ​របស់លោក ជាហេតុ​បង្ក​ជំងឺមហារីក​លំពែង​មួយទៀត

​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់