adverise with khmeread Korean star

លី ចូងសក់ នឹងសម្តែងក្នុងភាពយន្តភាគថ្មីសហការផលិតដោយចិនកូរ៉េ

          តារាភាព​យន្តកូរ៉េ​ដ៏មាន​ប្រជាប្រិយ លី ចូងសក់ (Lee Jong Suk) គ្រោង​នឹង​​បង្ហាញមុខជា​ថ្មី​តាម​រយៈ​ភាពយន្តភាគរឿង “Jade Lover” ជា​ការសហការ​ផលិត​រវាង​ក្រុមហ៊ុន​ចិន​និងកូរ៉េ។​

          ក្រុមហ៊ុន Wellmade Yedang ជា​ទីភ្នាក់ងារ​របស់តារាភាព​យន្តរូបនេះ​បាន​បញ្ជាក់ថា “បន្ទាប់ពីទទួល​បាន​សំណើរ​ពីអ្នកដឹកនាំ​រឿងលោក ជីន យ៉ក់ (Jin Hyuk) យើងបាន​សម្រេច​ឲ្យ​ លី ចូងសក់ សម្តែងក្នុងរឿង Jade Lover ជា​ផលិត​កម្មរួម​រវាងចិន​និងកូរ៉េ ដែល​គ្រោងចំណាយ​ថវិកា៤០លាន​ដុល្លារ។

          កន្លងមក លី ចូងសក់ និងអ្នកដឹកនាំរឿងលោក ជីន យ៉ក់ ធ្វើការងារ​ជា​មួយ​គ្នា​ក្នុងរឿង “Doctor Stranger” និង​ “Prosecutor Princess” ។

          តាមព័ត៌មានថា ភាពយន្តនេះ​មួយផ្នែក​ត្រូវបានឧបត្តម្ភថវិកានិងផលិត​ដោយ​ក្រុមហ៊ុន DMG Entertainment ដែលបានបង្កើតភាព​យន្ត​ហូលីវូដ​ល្បីៗ​ដូចជា​រឿង “Iron Man 3” និង “Point Break”​។

          ដោយនិយាយអំពីរឿងរ៉ាវដែលកើតឡើង​កាលពីទសវត្សរ៍ឆ្នាំ​១៩​៣០​ ភាព​យន្ត​ស្នេហាផ្អែមល្ហែមនេះ​នឹងផ្តល់នូវការកម្សាន្ត​ប្រកបដោយគុណភាព​រួមទាំង​ការបង្ហាញឈុត​សម្លៀកបំពាក់​និងសិល្បសម័យកាលនោះ។ គេរំពឹងថា ការថតនឹងចាប់ផ្តើម​នៅ​ខែ​មករា​ជាមួយនឹងទីតាំងដូចជាក្រុងសៀងហៃនិងក្រុង ហេងទាន។ លី ចូងសក់ នឹងសម្តែង​រួមជាមួយ​កំពូល​តារាស្រីចិន​ដែលគេមិនទាន់​ប្រាប់​ពី​អត្តសញ្ញាណនៅឡើយ៕

adverise with khmeread

មតិយោបល់