adverise with khmeread Moxiphone

ទូរស័ព្ទ​ដែល​អាច​បត់បែន​បាន​ឥឡូវនេះ​បានមក​ដល់​ហើយ​!

        ​ស្មា​ត​ហ្វូ​ន​បត់​បាន​លើកដំបូង​របស់​ពិភពលោក​ដែល​ប្រើ​បន្ទះ Graphene ផលិត​ចេញ​ដំបូង​គេ​ក្នុង​អង់គ្លេស គ្រោង​ដាក់លក់​លើ​ទីផ្សារ​ហើយ​។ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​របស់​អង់គ្លេស​ចេញផ្សាយ​ថ្ងៃទី ២៤ ខែឧសភា​។​

        ​ផលិតឡើង​ដោយ​ក្រុមហ៊ុន​មួយ​ក្នុងប្រទេស​ចិន ស្គ្រី​ន​ផ្អែកលើ​បន្ទះ Graphene នៃ​ស្មា​ត​ហ្វូ​ន​នោះ​មាន​លក្ខណៈ​បត់បែន​បាន​រហូតដល់​ថ្នាក់​អាច​បត់​ធ្វើជា​ខ្សែដៃ​ធំ​ត្រមែងៗ​ទៀតផង​។ 

        ​ការផលិត​ជាមួយ​វត្ថុ​ធាតុ​ថ្មី​ទាំងស្រុង​នេះ​នឹងមាន​លក្ខណៈ​ស្តើង​ជាង​និង​រឹងមាំ​ជាងដែក​រហូតដល់​ទៅ ២០០ ដង​ឯណោះ​។ 

        ​បច្ចេកវិជ្ជា​បន្ទះ​អេក្រង់ Graphene ត្រូវបាន​រកឃើញ​ដំបូង​ក្នុង​ឆ្នាំ ២០០៤ ដោយ​អ្នកវិទ្យាសាស្ត្រ​ពីររូប​នៅ​សាកលវិទ្យាល័យ​ម៉ាន់​ឆេ​ស្ទើ ដែល​ក្រោយមក​បានទទួល​ពានរ​ង្វាន់​ណូបែល​។ 

        ​ស្មា​ត​ហ្វូ​ន​បត់​បាន​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ទើប​ចាប់ផ្តើម​របស់​ចិន​ឈ្មោះថា Moxi Group ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឆុង​ឈី​ង​។ 

        ​វា​ហាក់ដូចជា​ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ប្លន់​យក​ទីផ្សារ​មុនគេ​ពី​គូប្រជែង​យក្សៗ​គឺ Samsung របស់​កូរ៉េខាងត្បូង និង Apple ដែល​បានធ្វើ​ការងារ​ច្រើន​ឆ្នាំ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បត់​បាន​នេះ​។ 

        ​ក្រុមហ៊ុន Moxi និយាយថា ខ្លួន​នឹង​នាំចេញ ១០០.០០០ គ្រឿង​សម្រាប់​ទីផ្សារ​ចិន​ក្នុងឆ្នាំនេះ​នៅ​តម្លៃ ៧៧៦ ដុល្លារ​។ ទូរស័ព្ទ​ដំបូង​គេ​នឹងមាន​ពណ៌​ខ្មៅ និង​ស សាមញ្ញ មាន​អេក្រង់ ៥,២ អ៊ី​ញ និង​ទម្ងន់ ២០០​ក្រាម​៕​

ប្រភព៖ Dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់