1

ពេល​មនុស្ស​ធំ​ឆ្លាក់​អ្វីមួយ​ហើយ​គ្មាន​អ្នក​ជួយ ធ្វើតាម​វិធី​ងាយស្រួល ៣ ដំណាក់កាល​នេះ​!

​    ​សង្ឃឹមថា​លោកអ្នក​នឹងមិន​ប្រើ​បច្ចេកទេស​នេះ​ទៅ​ចុះ​។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​នៅតែ​ឯង​ហើយ​ឆ្លាក់​អ្វីមួយ វិធី​នេះ​អាច​សង្គ្រោះ​ជីវិត​របស់​អស់លោកអ្នក​បាន​...​។​

​    ​១. ត្រូវធ្វើ​ជំហរ​ដូច​ហាត់​អា​វ៉ង់​
​    ​ភ្លាមៗ​នោះ ត្រូវ​ច្រត់​ដៃ​និង​ជើង​ក្នុង​ជំហរ​ដូច​ហាត់​អា​វ៉ង់​។ គោលបំណង​ធ្វើបែបនេះ​គឺ​ដើម្បីឱ្យ​របស់​ឆ្លាក់​នោះ​ធ្លាក់​មក​ដើមទ្រូង ដូច្នេះ​ត្រូវ​ធ្វើតាម​ជំហរ​នេះ​ជាដាច់ខាត​។ 

​    ​២. ព្រលែង​ដៃ​ទម្លាក់ខ្លួន​មួយ​ទំហឹង​លើ​កម្រាល​
​    ​ត្រូវ​ព្រលែង​ដៃ​ទម្លាក់ខ្លួន​មួយ​ទំហឹង​ទៅ​កម្រាល ដើម្បី​ទទួលបាន​កម្លាំង​ខ្យល់​ពី​ក្នុង​ពោះ​បុក​របស់​ដែល​ឆ្លាក់​នោះ​ចេញមកក្រៅ​វិញ​។ 

​    ​៣. ធ្វើ​វា​ម្តងទៀត​ប្រសិនបើ​ចាំបាច់​
​    ​ប្រសិនបើ​របស់​ឆ្លាក់​នោះ​នៅ​មិនទាន់​ចេញ​ទេ សូម​ធ្វើ​វា​ម្តងទៀត​រហូត​ទាល់តែ​បើក​ខ្យល់​ដង្ហើម​បាន​ធូរ​ឡើងវិញ​។ 

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​របស់​ពេទ្យ​សង្គ្រោះ​បឋម​ដ៏​ជំនាញ គឺ​លោក Jeff Rehman ដែល​នឹង​បង្ហាញ​របៀប​សង្គ្រោះ​ខ្លួនឯង​ពី​ការ​ឆ្លាក់​អ្វីមួយ​ក្នុង​បំពង់ខ្យល់​៕

 

ប្រភព៖ adme.ru

អ្នកនឹងចូលចិត្ត

មតិយោបល់