adverise with khmeread 0

មិន​នឹកស្មាន​! គ្រាន់តែ​ស្តាប់​តន្ត្រី​សោះ ផ្តល់​អត្ថប្រយោជន៍ ៤ សំខាន់ៗ ដែល​យើង​សឹងតែ​មិនដឹង​

    ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​អត្ថប្រយោជន៍​សំខាន់ៗ​ចំនួន ៤ ដែល​តន្ត្រី​បាន​ផ្តល់ឱ្យ​មនុស្ស​។ របកគំហើញ​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការសិក្សា​ជាច្រើន ហើយ​គេ​បាន​សង្កេតឃើញ​ចំណុច​ល្អ​បំផុត​ទាំង ៤ របស់​តន្ត្រី​ដូចខាងក្រោម​នេះ​។ 

​    ​១. តន្ត្រី​បង្កើន​ជំនាញ​និយាយ​ដល់​ក្មេងៗ​ដែល​កំពុង​រៀន​និយាយ​
​    ​តាម​ការសិក្សា​ថ្មីៗ​នេះ​បាន​រកឃើញថា តន្ត្រី​អាច​ពង្រឹង​ជំនាញ​និយាយ​ដល់​ក្មេងៗ​ដែល​កំពុង​រៀន​និយាយ​។ ពួកគេ​អាច​ទន្ទេញ​ចាំមាត់​ដោយ​មិនបាច់​ប្រឹង​នោះទេ​។ តន្ត្រី​ក៏​អាច​បំបែក​របាំង​ភាសា​គ្រប់​ប្រទេស​ផងដែរ ដោយ​វា​បានធ្វើឱ្យ​មនុស្ស​គ្រប់រូប​គ្រប់​ពណ៌​សម្បុរ​លើ​ពិភពលោក​ទទួលយក​វា​។ ឱ្យតែ​ជាត​ន្ត្រី​ពិ​រោះ​រណ្តំ​សម្រាប់​ពួកគេ គឺ​ពួកគេ​ទទួលយកបាន​ទាំងអស់​។ 

​    ​២. តន្ត្រី​ធ្វើឱ្យ​ខួរក្បាល​សកម្ម​
​    ​ការសិក្សា​ជាច្រើន​បាន​រកឃើញថា ខួរក្បាល​ខាងស្តាំ​និង​ខាងឆ្វេង​របស់​អ្នកចម្រៀង​បាន​អភិវឌ្ឍ​ដំណាលគ្នា ជាហេតុ​ធ្វើឱ្យ​ពួកគេ​មាន​ខួរក្បាល​ដ៏​សកម្ម និង​ពេល​ចាស់​ឡើង​មិន​ងាយ​ភ្លេចភ្លាំង​នោះទេ​។ 

​    ​៣. តន្ត្រី​ធ្វើឱ្យ​មនុស្ស​បាត់​ស្ត្រេ​ស៍​
​    ​អ្នកវិទ្យាសាស្ត្រ​បានលើកឡើង​ថា ចម្រៀង​ពេញនិយម​អាចជួយ​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​ប្រសើរឡើង និង​បាត់​ស្ត្រេ​ស៍​យ៉ាង​ពូកែ​ស័ក្តិ​សិទ្ធ​។ តន្ត្រី​អាចជួយ​លោកអ្នក​ឱ្យ​ស្រួលខ្លួន ព្រោះ​វា​ជួយ​បន្ថយ​កម្រិត​អ័រម៉ូន Cortisol ក្នុង​ឈាម​។ Cortisol ជា​អ័រម៉ូន​ដែល​ធ្វើឱ្យ​មនុស្ស​កើត​ស្ត្រេ​ស៍​។ 

​    ​៤. តន្ត្រី​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ និង​ការសិក្សា​
​    ​មនុស្ស​នឹង​កាន់តែ​សកម្ម​ក្នុង​ការងារ និង​ការសិក្សា នៅពេល​បាន​ស្តាប់​បទ​ចម្រៀង​ដែល​ខ្លួន​ពេញចិត្ត នេះ​បើ​ធៀប​នឹង​មនុស្ស​ដែល​ពុំ​ចូលចិត្ត​ស្តាប់​ចម្រៀង​៕

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់