បុរាណវិទូម្នាក់បានរកឃើញប្រជុំរូបគំនូរលាក់កាយមួយនៅរូងភ្នំ Atxurra ក្នុងភាគខាងជើងប្រទេសអេស្ប៉ាញ។ នេះបើតាមវេបសាយដេលីមែលផ្សាយកាលពីថ្ងៃទី ២៤ ខែឧសភា។
យ៉ាងហោចណាស់រូប ៧០ ត្រូវបានរកឃើញនៅលើជញ្ជាំងនោះ ដែលបង្ហាញពីគ្រាចុងក្រោយនៃយុគសម័យមួយដែលគេហៅថា Upper Paleolithic ដែលមានចំណាស់ ១៤.៥០០ ឆ្នាំមកហើយ។
រូបភាពសត្វទាំងនោះបានគ្របដណ្ដប់ពាសពេញជញ្ជាំងថ្មនៃទីសក្ការៈ រួមជាមួយនឹងរូបមួយដែលបង្ហាញពីគោព្រៃត្រូវបានដោយនឹងលំពែងដោយអ្នកប្រមាញ់សត្វ។
រូង Atxurra គឺស្ថិតនៅ ៥០ គីឡូម៉ែត្រពីភ្នំ Basque ក្នុងភូមិមួយហៅថា Berriatua នៃទីក្រុង Bilbao៕
