adverise with khmeread Ffff

ម៉ាស្សា​ត្រង់ចំណុច​នេះ​ចំនួន ៤៥ វិនាទី តើ​នឹងមាន​អ្វី​ពិសេស​ខ្លះ​ចំពោះ​រាងកាយ​?

​    ​របៀប​ម៉ាស្សា​នេះ​នឹង​ជួយ​អ្នក​បំបាត់​ការឈឺ​ក្បាល ស្ត្រេ​ស៍ និង​មូលហេតុ​ផ្សេងទៀត​ដែល​រំខាន​ដល់​ដំណេក​របស់​អ្នក​។​

​    ​ដំបូង​បំផុត​និង​សំខាន់​ជាងគេ ត្រូវ​ស្វែ​ករក​ផ្នែក​លយ​រវាង​ចិញ្ចើម​និង​ថ្ងាស​។ បន្ទាប់មក​ម៉ាស្សា​នៅត្រង់ចំណុច​នោះ ៤៥ វិនាទី​។ រំញោច​ត្រង់ចំណុច​នេះ​ជួយ​ជំរុញ​ចលនា​ឈាម​រត់ កាត់បន្ថយ​ភាព​តានតឹង​របស់​សាច់ដុំ និង​ជួយ​ជំរុញ​សារធាតុ​គីមី​របស់​ខួរក្បាល ដែល​គេ​ស្គាល់​ថា​ជា​អ័រម៉ូន Endorphins​។ របៀប​ម៉ាស្សា​នេះ​ក៏​ជួយ​អ្នក​បំបាត់​ស្ត្រ​ស៍​ផងដែរ​។​

​    ​យ៉ាងណាមិញ ក្រៅពី​កាត់បន្ថយ​ស្ត្រ​ស៍ ធ្វើឱ្យ​អារម្មណ៍​ស្ងប់ស្ងាត់ កាត់បន្ថយ​ការឈឺ​ក្បាល អស់កម្លាំង​រ៉ាំរ៉ៃ គេង​មិន​លក់ និង​តឹង​ភ្នែក របៀប​ម៉ាស្សា​នេះ​នៅមាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង​ក្នុងការ​កាត់បន្ថយ​ភាពឈឺចាប់​នៅក្នុង​រន្ធ​ច្រមុះ​និង​តឹង​ច្រមុះ​ផងដែរ​៕

adverise with khmeread
ប្រភព៖ healthyfood

អ្នកនឹងចូលចិត្ត

មតិយោបល់