adverise with khmeread 1

លុប​មុខជាមួយ​ទឹក​ពិសេស​នេះ​រៀងរាល់​ព្រឹក ស្នាម​ជ្រួញ​លើ​មុខ​របស់​អ្នកនឹង​បាត់​ត្រឹម​រយៈពេល​ខ្លី​!

    ​ទាំង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​នាពេល​បច្ចុប្បន្ននេះ​កំពុង​ខ្វល់ខ្វាយ​អំពី​បញ្ហា​សម្ផស្ស ជាពិសេស​គឺ​ស្បែ​កមុខ​។ ពួកគេ​បាន​ចំណាយលុយ​ជាច្រើន​ដើម្បី​ទិញ​ផលិតផល​សម្រស់​ដែលមាន​តម្លៃ​ថ្លៃ​ដើម្បី​កាត់បន្ថយ​បញ្ហា​នេះ​។ ប៉ុន្តែ​ជាការ​ពិត ចំពោះ​មនុស្ស​ជាច្រើន ពួកគេ​មានលទ្ធភាព​តិច​ណាស់​ដើម្បី​ទិញ​ផលិតផល​ជួយ​លើក​សម្រស់​ល្អៗ​និង​មានតម្លៃ​ថ្លៃ​។ ដូច្នេះ ប្រសិនបើ​អ្នក​មិនអាច​លៃលក​សម្រាប់​ផលិតផល​ទាំងនោះ​បានទេ គួរ​ងាក​មក​សាក​វិធី​ធម្មជាតិ​នេះ​វិញ ព្រោះ​វា​មានតម្លៃ​ថោក ធ្វើ​ចេញពី​ធម្មជាតិ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ដូចគ្នា​។ 

​    ​ដូច្នេះ​តើ​អ្វី​ទៅជា​អាថ៌កំបាំង​នៃ​គ្រឿងផ្សំ​មួយ​នេះ​? ពិតណាស់ យើង​កំពុងតែ​និយាយ​អំពី​ផ្កាចន្ទន៍​! គ្រឿងទេស​ដ៏​ពិសេស​មួយ​នេះ​មិន​ត្រឹមតែ​ជួយ​ដល់​មុខម្ហូប​ឱ្យមាន​ក្លិន​ឈ្ងុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏មាន​មុខងារ​ជា​អ្នក​កម្ចាត់​ស្នាម​ជ្រួញ​ដ៏​មាន​ប្រសិទ្ធិភាព​ទៀតផង​។​

​    ​* គ្រឿងផ្សំ​
​    ​- ផ្កាចន្ទន៍ ១ ក្តាប់​តូច​

​    ​- ទឹក ១ កែវ​
​    ​- ក្រឡ​កែវ ១

​    ​* វិធី​ធ្វើ​
​    ​ដំបូង​អ្នក​ត្រូវ​ដាំទឹក​ជាមួយ​គ្រាប់​ផ្កាចន្ទន៍ បន្ទាប់មក​ទុក​វា​ឱ្យ​ត្រជាក់​និង​ស្រឹ​តវា​យក​ទឹក​ជាការ​ស្រេច​។​

​    ​* របៀប​ប្រើប្រាស់​
​    ​នៅ​រៀងរាល់​ព្រឹក អ្នក​ត្រូវ​លុបមុខ​ជាមួយ​ទឹក​នេះ ជាពិសេស​នៅ​កន្លែង​ដែលមាន​ស្នាម​ជ្រួញ​។ ទឹក​ផ្កាចន្ទន៍​នេះ នឹង​ជួយ​អ្នក​កាត់បន្ថយ​ស្នាម​ជ្រួញ​នៅលើ​មុខ ហើយ​ស្បែក​របស់​អ្នកនឹង​ទន់​ល្មឿយ​។ អ្នកនឹង​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​របស់​វា​៕

adverise with khmeread
ប្រភព៖ naturalhealingmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់