adverise with khmeread 3497602800000578 0 image a 2 1464161879033

អតីត​ទាហាន​ម្នាក់​ប៉ង​សម្លាប់ខ្លួន​ដែល​ស្រាត​ប្រគល់​សាច់​ឱ្យ​តោ​ស៊ី មានមូលហេតុនៅពីក្រោយខ្នង​!

    ​អតីត​ទាហាន​ម្នាក់ ដែល​បាន​ដើរ​ដោយ​អាក្រាតកាយ​ចូលខ្លួន​ឱ្យ​តោ​ស៊ី​នៅក្នុង​សួនសត្វ​នៅ​ប្រទេស​ឈី​លី គឺ​ដោយសារ​គាត់​មិន​ដាច់ចិត្ត​ពី​ការស្លាប់​របស់​ម្តាយ​របស់គាត់​ដោយសារ​ជំងឺមហារីក​ដោះ​កាលពី​គាត់​មាន​អាយុ ១១ ឆ្នាំ នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail​។​

​    ​លោក Franco Ferrada វ័យ ២០ ឆ្នាំ​ចូលទៅក្នុង​សួនសត្វ Santiago Zoo នៅ​ចំពោះមុខ​មនុស្ស​ជាច្រើន​កាលពី​ថ្ងៃ​សៅរ៍​ខណៈ​គាត់​បាន​អះអាងថា គាត់​ជា​ព្យា​ការី​ដែល​ព្រះ​ប​ញ្ចូ​ន​មក​។​

​    ​គាត់​បាន​ទុក​នូវ​លិខិត​មួយ​នៅក្នុង​ហៅ​ប៉ៅ​អាវ​ដែល​គាត់​ទុកចោល ដែល​បានសរសេរថា គាត់​ជា​ព្យា​ការី​និង​បាន​បញ្ជាក់ថា ទីបញ្ចប់​នៃ​ពិភពលោក​ជិត​មកដល់​ហើយ​។​

​    ​សាក្សីផ្ទាល់ភ្នែក​ដែល​នៅ​ទីនោះ​រន្ធត់​យ៉ាងខ្លាំង ហើយ​អ្នកថែរក្សា​សួនសត្វ​បានសម្លាប់​តោ​អស់ពីរ​ក្បាល​អំឡុង​ការវាយប្រហារ​របស់​វា​ទៅលើ​បុរស​មាន​បញ្ហា​ផ្លូវចិត្ត​រូបនេះ​។​

​    ​ខណៈពេល​នេះ គាត់​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Clinica Indisa ក្នុង​ទីក្រុង Santiago បន្ទាប់ពី​រងរបួស​នៅលើ​មុខ លលា​ដ័​ក្បាល ក ស្មា​និង​ក្រលៀន​៕

​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់