adverise with khmeread Vietnam

ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​វៀតណាម ១៨​នាក់

    ភ្នំពេញ ៖ ជនបរទេស​អន្តោប្រវេសន៍ ១៨​នាក់ ភាគច្រើន​ជា​ជនជាតិវៀតណាម​ត្រូវបាន​ប៉ូលិសឃាត់ខ្លួន​កាលពី​វេលា ​ម៉ោង​២រសៀល​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​សិប្បកម្ម​ស្លរ​ដែក និង​សិប្បកម្ម​កែច្នៃ​ឈើ ក្នុង​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​
    ​លោក​ឧត្តមសេនីយ៍ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​និង​មាន​ការសម្របសម្រួល​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ សមត្ថកិច្ច​អន្តោប្រវេសន៍​បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ទីតាំ​ងសិប្បកម្ម​២​កន្លែង​នៅក្នុង​សង្កាត់​ព្រែកប្រា រកឃើញ​ជនអន្តោប្រវេសន៍​វៀតណាម​ចំនួន​១៨​នាក់ ឆ្លងដែនចូល​មក​ធ្វើការ​និង ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ។
    ជនបរទេស​អន្តោប្រវេសន៍​ទាំង​១៨​នាក់ នេះ​ត្រូវ​បានបញ្ជូន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឯកសារ​ឲ្យហ្មត់​ចក់ បើ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ស្របតាម​ច្បាប់​អន្តោប្រវេសន៍​ទេ​នោះ​ប្រឈមមុខ​នឹងការ
បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ដើម​វិញ ។​
    ​លោក​ប្រធាន​នាយកដ្ឋាន​បន្តថា មុន​នឹងបណ្តេញ​ចេញ​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា​បំពេញ​ឯកសារ​តាម​នីតិវិធី​ច្បាប់ និង​ជូនដំណឹង​ទៅដល់​ស្ថាន ទូត​របស់​ប្រទេស​នោះ​ឲ្យមក​ទទួល​ស្គាល់​ជនជាតិ​របស់​ខ្លួន​ដែល​ឆ្លងដែន​ខុសច្បាប់ ហើយ​សុំ​គោល​ការសម្រេច ពី​លោកស ខេង ឧបនាយក​រដ្ឋ និង​ជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ​ទើប​ធ្វើ​ការបណ្តេញចេញ ៕

adverise with khmeread

មតិយោបល់