adverise with khmeread Glass01

ឃើញ​ក្មេង​បំផ្លាញ​វត្ថុ​បុរាណ មនុស្ស​កញ្ចាស់​ក្បាល​ទាញ​កាមេរ៉ា​ថត​ធ្វើ​ព្រងើយ​

​    ​ក្មេង​ពីរបាន​បង្ក​ឱ្យ​កំហឹង​យ៉ាងខ្លាំង​ចំពោះ​ការបំផ្លាញ​នៅ​សារមន្ទីរ​មួយ​ក្នុងប្រទេស​ចិន ដោយ​ពួកគេ​បាន​បំផ្លាញ​រូបចម្លាក់​កញ្ចក់​មួយ ខណៈពេលដែល​អ្នកមើល​ឃើញ​ជា​មនុស្ស​ធំ​បែរជា​ឈរ​មើល​ធ្វើ​ព្រងើយ​។​

​    ​អ្វីដែល​រឹតតែ​ហួសចិត្ត​គឺថា​មនុស្ស​ធំ​ពីរ​នាក់​បាន​ថត​សកម្មភាព​ក្មេងៗ​ទាំងនោះ​បំផ្លាញ​ស្នាដៃ​សិល្បៈ​ដ៏​ផុយ​ស្រួល​នោះ ដោយ​គ្មាន​ការរារាំង​ពួកគេ​ទាល់តែសោះ​។​

​    ​យោងតាម​វេ​ប​សាយ Huffington Post ឧ​ប្បទ​វ​ហេតុ​កើតឡើង​នៅ​សារមន្ទីរ​កញ្ចក់​ក្នុង​ទីក្រុង​សៀង​ហៃ  និង​ដោយ​ធ្វើឱ្យ​ខ្ទេច​រូបចម្លាក់​ស្លាប​កញ្ចក់​មួយគូ​ហៅថា Angel Is Waiting ជា​ស្នាដៃ​របស់​វិចិត្រករ Shelly Xue៕

 

adverise with khmeread
ប្រភព៖ Asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់