adverise with khmeread 1

គ្រាន់តែ​កាសែត​ល្បី​ផ្សាយ​គ្រោះថ្នាក់​ចរាចរណ៍ សប្បុរសជន​នាំគ្នា​រៃ​លុយ​ជួយ​ប្រៀត​

    ​ទីក្រុង George Town៖ ដោយសារតែ​រូបភាព​មួយ​ផុស​នៅលើ Facebook ដោយ​អ្នកកាសែត​របស់ The New York Times គឺ អ្នកស្រី Robyn Eckhardt ដែល​សរសេរ​អំពី​អ្នកលក់​បង្គា​ឆាសណ្តែក​បណ្តុះ អ្នកស្រី Ng Hooi Gaik បាន​ស្ថិតក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ឥឡូវ​អ្នកលក់​ម្នាក់​នោះ​អាច​បន្ត​មុខ​ជំនួញ​របស់គាត់​បាន​វិញ​ហើយ​។​

​    ​ផុស​របស់​អ្នកស្រី Eckhardt អំពី​ឧប្បត្តិ​ហេតុនេះ​ប៉ុន្មាន​ម៉ោង​ក្រោយ​វា​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ បានទទួល​ការឆ្លើយតប​វិជ្ជមាន​និង​ជំនួយ​ពី​សប្បុរស​ជាច្រើន​នៅ​រដ្ឋ Penang ប្រទេស​ម៉ា​លេ​ស៊ី​និង​ក្រៅប្រទេស​ទៀតផង​។​

​    ​អ្នកស្រី​បាន​ជំរុញ​ដល់​សាធារណៈជន​ឱ្យ​ចែករំលែក​ផុស​របស់គាត់ ហើយ​គាត់​ក៏បាន​សង្កត់ធ្ងន់ថា អ្នកស្រី Ng Hooi Gaik បាន​រងគ្រោះ​នៅលើ​ផ្លូវ Lebuh Carnarvon ដោយសារ​អ្នកបើកបរ​ស្រវឹង​ម្នាក់ អំឡុង​ការធ្វើដំណើរ​ទៅ​លក់ដូរ​នៅ​ផ្សារ Lebuh Kimberley​។​

​    ​អ្នកស្រី Eckhardt បាន​ឆ្លើយតប​ទៅនឹង​សារ​ពី​សារព័ត៌មាន The Star កាលពី​ថ្ងៃទី ២៤ ឧសភា ថា "​យើង​បាន​ជូន​ថវិកា​ខ្លះ​ដល់​អ្នកស្រី Ng និង​ថវិកា​ទាំងអស់ (​បាន​ពី​សប្បុរសជន​) នឹង​ប្រគល់ជូន​គាត់​ក្នុង​សប្តាហ៍​នេះ​។ រាងកាយ​របស់គាត់​មិនមាន​បញ្ហា​នោះទេ​"​។​

​    ​ប្តី​របស់គាត់ លោក Ong Lay Choon វ័យ ៥៨ ឆ្នាំ​បាន​និយាយថា គ្រួសារ​របស់គាត់​មិនមាន​លុយ​គ្រប់គ្រាន់​ដើម្បី​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​នោះទេ​។ គាត់​បាន​អរគុណ​អ្នកស្រី Eckhardt និង​សាធារណៈជន​ចំពោះ​សន្តាន​ចិត្តល្អ​របស់​ពួកគេ​។​

​    ​គាត់​បាន​ប្រាប់ទៀតថា "​យើង​ទទួលបាន ២.០៤០ រីង​ហ្គី​ត​ពី​អ្នកស្រី Eckhardt កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។ យើង​ពិត​ជាមាន​សេចក្តី​អំណរ​ចំពោះ​អ្នក​រាល់គ្នា​សម្រាប់​ការជួយ​របស់​ពួកគេ​"​។​

​    ​អ្នកស្រី Ng បាន​និយាយថា គាត់​បាន​កំពុង​រុញ​រទេះ​ឆ្លងកាត់​ចរាចរណ៍​តាមផ្លូវ Lebuh Carnarvon ឆ្ពោះទៅ​ផ្លូវ Lebuh Kimberley នៅ​ម៉ោង​ប្រហែល ៧.២៥ នាទី​ព្រឹក ស្រាប់តែ​ជួប​គ្រោះថ្នាក់​នេះ​តែម្តង​។​

​    ​គាត់​បាន​ប្រាប់ថា "​រថយន្ត​នោះបាន​សំដៅ​មក​ខ្ញុំ​លឿន​គួរសម​។ ខ្ញុំ​បាន​រឹង​ដៃ​ហើយ​មិនដឹងថា​គួរ​ធ្វើ​អ្វី​នោះទេ​។ បន្ទាប់មក​ឡាន​នោះបាន​បុក​រទេះ​របស់ខ្ញុំ​ហើយ​អ្វីៗ​បាន​ខ្ចាយ​ពេញ​ផ្លូវ​"​។ 

​    ​រទេះ​ខូចខាត​របស់គាត់​ត្រូវបាន​យកទៅ​ជួសជុល ហើយនឹង​រួចរាល់​នៅ​ថ្ងៃ​សុក្រ​នេះ​។ សមាជិកសភា​ប្រចាំ​រដ្ឋ Komtar  លោក Teh Lai Heng បាន​សន្យា​ជួយ​ចេញថ្លៃ​ជួសជុល​៕

​ប្រភព​៖ អេ​ស៊ា​វ័ន

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់