ទីក្រុងតូក្យូ៖ កន្លែងចិញ្ចឹមសត្វមួយកន្លែងក្នុងប្រទេសជប៉ុនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បានភ្ញាស់កូនផេនឃ្វីនប្រភេទ Humboldt ពីរក្បាល បន្ទាប់ពីការបញ្ចូលមេជីវិតសិប្បនិម្មិត ហើយជាលើកដំបូងហើយដែលបច្ចេកទេសនេះទទួលបានជោគជ័យសម្រាប់ការចាក់បញ្ចូលមេជីវិតលើប្រដាប់ភេទសត្វផេនឃ្វីនញីដែលងាយរងផុតពូជ។
កូនផេនឃ្វីនទាំងពីរនេះបានកើតនៅខែមេសា បន្ទាប់ពីការបង្កកមេជីវិតឈ្មោលរបស់សត្វផេនឃ្វីនឈ្មោលត្រូវបានចាក់បញ្ចូលទៅផេនឃ្វីនញីនៅមន្ទីរពិសោធន៍ Shimonoseki Marine Science Museum ក្នុងខេត្តយ៉ាម៉ាគូជីក្នុងភាគខាងលិចប្រទេសជប៉ុន។
លោក Teppei Kushimoto ជាអ្នកដែលបង្កាត់ពូជនៃសត្វផេនឃ្វីនទៅកន្លែងចិញ្ចឹមសត្វរបស់គាត់ប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន AFP ថា "ខ្ញុំនិយាយលែងចេញនៅពេលកូនផេនឃ្វីបានកើតមកដោយសុវត្ថិភាព អរគុណសម្រាប់ភាពជោគជ័យនៃការបញ្ចូលមេជីវិតសិប្បនិម្មិតនេះ"៕
