adverise with khmeread 1

កូនប្រុស​តិរច្ឆាន​នៅ​តៃវ៉ាន់​ហ៊ាន​អា​រក​ម្តាយ​ដោយសារ​សុំ​លុយ​មិនឱ្យ​

    ​ក្មេងប្រុស​អាយុ ១៦ ឆ្នាំ​នៅក្នុង​ទីក្រុង New Taipei City កោះ​តៃវ៉ាន់ បានសម្លាប់​ម្តាយ​របស់ខ្លួន​បន្ទាប់ពី​គាត់​បាន​បដិសេធ​មិនឱ្យ​លុយ​ក្មេង​តិរច្ឆាន​រូបនេះ​ចំនួន ៦០.០០០ ដុល្លារ​តៃវ៉ាន់ (២.៥៤០ ដុល្លារ​អាមេរិក​) នេះ​បើ​យោងតាម​សារព័ត៌មាន Oriental Daily​។​

​    ​ជនដៃដល់​ឈ្មោះ Xiang តាម​ដឹង​គឺ បាន​ខឹង​ម្តាយ​របស់ខ្លួន​យ៉ាងខ្លាំង​ដោយសារ​អ្នកមានគុណ​របស់ខ្លួន​បាន​ច្រានចោល​សំណើ​របស់គេ​នៅ​ម៉ោង ១០ ព្រឹក​កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ឧសភា​។​

​    ​ជាមួយ​មិត្តភក្តិ ក្មេងប្រុស​នេះ​បានធ្វើ​បាប​ម្តាយ​របស់ខ្លួន​នៅផ្ទះ​មួយ​ក្នុងចំណោម​ផ្ទះ​ជាច្រើន​ទៀត​របស់​ពួកគេ​ក្នុង​ទីក្រុង​នេះ​យ៉ាង​ព្រៃផ្សៃ ដែល​ការ​ដាល់​របស់​ក្មេង​នេះ​បានធ្វើឱ្យ​ក្បាល​របស់​ម្តាយ​របស់ខ្លួន​ប្រេះ​ទៀតផង​។​

​    ​ក្មេង​ពាល​នេះ​មិនបាន​ឈប់​នោះទេ វា​ថែមទាំង​អូស​ម្តាយ​របស់​វា​ទៅផ្ទះ​នៅ​ជិត​នោះ​មួយទៀត​និង​បាន​អារ​បំពង់ក​របស់គាត់​ជាមួយ​កាំបិត​ចិតបន្លែ​។ វា​បានគេច​ខ្លួន​នៅពេល​យកបាន​លុយ​។​

​    ​ជនរងគ្រោះ​ត្រូវបាន​ប្រទះឃើញ​ស្លាប់​ដោយ​ឪពុកចុង​របស់​ក្មេង​នេះ​នៅពេលដែល​គាត់​បានមក​ដល់ផ្ទះ​នៅវេលា​ម៉ោង ៨ យប់​។​

​    ​ប្រភពពី​ប៉ូលិស​បានឱ្យដឹងថា ក្មេង​នេះ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ឡាន​របស់​ម្តាយ​វា​កាលពី​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ពុធ​។​

​    ​ប៉ូលិស​ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ​អាយុ ១៧ ឆ្នាំ​ម្នាក់ទៀត ដោយ​ជឿថា បាន​សមគំនិត​ជាមួយ​ជនដៃដល់​៕
​ប្រភព​៖ អេ​ស៊ា​វ័ន

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់