adverise with khmeread 1

ស្តេច​ប៊ូ​តង់​ទទួលបាន​ការសរសើរ​ពេញ​អ៊ី​ន​ធឺ​ណេ​ត​បន្ទាប់ពី​ទ្រង់​ជួយ​ហាន់​ខ្ទឹមបារាំង​ដល់​សិស្ស​ទាំង​ផ្សា​នេត្រា​ហូរ​ទឹកភ្នែក​

    ​ឃ្លា​មួយ​ដែល​តែងតែ​ឮថា "​ស្តេច​ផែនដី​" ឬក៏ "​ស្តេច​របស់​ប្រជាជន​" ត្រូវបាន​ប្រើប្រាស់​ដើម្បី​ពណ៌នា​ចំពោះ​ព្រះមហាក្សត្រ​ជាច្រើន​អង្គ​នៅក្នុង​ពិភពលោក​នេះ​។​

​    ​ប៉ុន្តែ​វា​ហាក់ដូចជា​ការពណ៌នា​ស័ក្តិសម​ណាស់​ចំពោះ​ស្តេច​នៃ​ប្រទេស​ប៊ូ​តង់ ខណៈ​រូបភាព​មួយ​ដែល​បានបង្ហាញ​ពី​សកម្មភាព​ទ្រង់​កំពុង​រៀបចំ​អាហារ​សម្រាប់​សាលារៀន​មួយ​នៅក្នុង​ប្រទេស​បាន​ល្បី​ពេញ​បណ្តាញ​សង្គម​។​

​    ​នៅក្នុង​រូបភាព​នោះ ព្រះបាទ Jigme Khesa Namgyel Wangchuck ត្រូវបាន​ប្រទះឃើញ​គ្រង​ឈុត​ធម្មតា​និង​កំពុង​ហាន់​ខ្ទឹមបារាំង​និង​ម្ទេស​ដើម្បី​រៀបចំ​អាហារ​សម្រាប់​ក្មេងៗ​នៅក្នុង​សាលា​សហគមន៍​មួយ​ក្នុង​ក្រុង Mongar​។​

​    ​រូបភាព​នេះ​បាន​លេចឡើង​នៅលើ Twitter របស់លោក Harsh Goenka ដែលជា​ប្រធាន​ក្រុមហ៊ុន​ឧស្សាហកម្ម RPG Enterprises កាលពី​ថ្ងៃទី ១៩ ឧសភា កន្លងទៅ និង​បាន​ចែករំលែក​ពេញ​បណ្តាញ​សង្គម​នេះ​យ៉ាង​ឆាប់រហ័ស​។​

​    ​វេ​ប​សាយ Huffington Post បាន​និយាយថា រូបភាព​បង្ហាញ "​ស្តេច​នាគ​" ជា​រហស្សនាម​របស់​ទ្រង់​គឺមាន​ទាំង​អំណាច និង​ការ​ឱនលំទោន​ព្រះកាយ​៕

​ប្រភព​៖ អេ​ស៊ា​វ័ន

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់