adverise with khmeread F7bc41fe 9a6f 4248 908b e088a0ae9dec

ជាង​ជួលជុល​ទូរស័ព្ទ ទុក​ម៉ូតូ​មុខ​ហាង​ត្រូវ​ចោរ​កាច់​សោ​យកទៅ​បាត់​

    ​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ហុងដា​ស៊េរី​ឆ្នាំ​២០១៤​ ឡើង​ស៊េរី​២០១៥​មួយគ្រឿង​ខណៈ​ម្ចាស់​រវល់តែ​ជួសជុល​ទូរស័ព្ទ​ឱ្យ​ភ្ញៀវ​។​

    ហេតុការណ៍​នេះ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ​ខែឧសភា ​ឆ្នាំ​២០១៦ ​ផ្លូវ​វេ​ង​ស្រេង នៅ​ភូមិ​ជ្រៃ​កោង សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ម្ចាស់​ម៉ូតូ​ឈ្មោះ​ រៀប ចន្ថា ភេទ​ប្រុស​ អាយុ ៣០ ឆ្នាំ មុខរប​ជាង​ជួសជុល​ទូរ​ស័​ព្ធ និង​បញ្ចូល​បទ​ភ្លេង ស្នាក់នៅ​កន្លែងកើតហេតុ មានស្រុកកំណើត​នៅ​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។​

    ចំណែក​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​កាច់​សោ ក យកទៅ​ម៉ាក​ហុងដា​សេរី​ឆ្នាំ​២១៤​ឡើង​សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FM 0547​។​

    បើតាម​ការរៀបរាប់​ពី​ម្ចាស់​ម៉ូតូ​បានអោយដឹងថា​មុនពេល​កើតហេតុ​រូបគាត់​បាន​ទុក​ម៉ូតូ​នៅខាងមុខ​តូប​ជួសជុល​ទូរ​ស័​ព្ធខ​ណៈកំពុងជួសជុល​ទូរ​ស័​ព្ធ​អោយគេ​ក៏​លឺ​សម្លេង​បញ្ឆេះ​ម៉ូតូ​ពេល​គាត់​ក្រឡេកមើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ចេញទៅ ទើប​ស្រែកឆោឡោឡើង​បង្ក​អោយ​ផ្អើល​ដល់​អ្នក​នៅ​ជិតខាង​ប៉ុន្តែ​ជនសង្ស័យ​បាន​ជិះ​គេច​ទៅ​បាត់​ហើយ ដោយ​គ្មាន​អ្នកណា​ហ៊ាន​តាម​នោះទេ​។​

    ក្រោយពេល​កើតហេតុ​ទើប​ជនរងគ្រោះរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ​ដើម្បីអោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់