adverise with khmeread 1

តើ​ចំណូល​ថ្មី​របស់ Arsenal ដែល​ល្បី​ថា ជា Bastian Schweinsteiger ជំនាន់​ថ្មី​ជា​នរណា​?

​    ​ក្រុមបាល់ទាត់ Arsenal បាន​បញ្ជាក់ថា ពួកគេ​បាន​ទិញ​ខ្សែបម្រើ​ការពារ​អន្តរជាតិ​ស្វ៊ី​ស កីឡាករ Granit Xhaka ក្នុងតម្លៃ ៥១ លាន​ដុល្លារ​ពី​ក្លឹប Borussia Monchengladbach​។ Xhaka បាន​ចុះ​កុងត្រា​រយៈពេល​ប្រាំ​ឆ្នាំ​ជាមួយ​ក្លឹប​កាំភ្លើង​ធំ​ដែលមាន​តម្លៃ ១៦ ម៉ឹ​ន​ដុល្លារ​មួយ​សប្តាហ៍​។​

​    ​គ្រូបង្វឹក Arsenal លោក Arsene Wenger បាន​និយាយថា "Granit Xhaka គឺជា​កីឡាករ​វ័យក្មេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ម្នាក់​! គាត់​មានបទពិសោធន៍​ល្អៗ​នៅ Champions League និង Bundesliga រួចស្រេច​ទៅហើយ​។​

​    ​ដូច្នេះ តើ Granit Xhaka ជា​នរណា​?

​    ​Granit Xhaka អាច​លេង​ជា​ខ្សែបម្រើ​ការពារ ជា​ខ្សែបម្រើ​ប្រយុទ្ធ​និង​ត្រូវបាន​ពណ៌នា​ថា ជា Bastian Schweinsteiger វ័យក្មេង​ទៀតផង​។ កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ ត្រូវបាន​ចាត់ទុកថា ជា​អ្នក​ជំនួស​កីឡាករ Xabi Alonso នៅ​ក្លឹប Bayern Munich ប៉ុន្តែ​ចំណាប់អារម្មណ៍​របស់ Arsenal និង​បំណង​របស់គាត់​ចង់​លេង​នៅ Premier League បានធ្វើឱ្យ​ខ្សែបម្រើ​រូបនេះ​សម្រេចចិត្ត​ចូលរួម​នៅ​ទីក្រុង​ឡុង​ដ៍​។​

​    ​កើត​នៅ​ទីក្រុង​បា​ហ្ស​ល គាត់​បាន​ចូលរួម​ជាមួយ​ថ្នាល​យុវជន​របស់​ក្លឹប Basel មុននឹង​ជាប់​ចូល​ជម្រើស​ដំបូង​។ គាត់​បាន​លេង​នៅ​ក្របខ័ណ្ឌ Champions League និង​បាន​ជួយ​ក្រុម​លើក​ពាន​លី​ក​និង​ខាប់​មុននឹង​ចាក​ចេញទៅ​ក្លឹប Borussia Monchengladbach នៅ​អាយុ ១៩ ឆ្នាំ​។ គាត់​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​របស់​អាល្លឺម៉ង់​មួយ​នេះ​ក្នុងតម្លៃ ១០ លាន​ដុល្លារ ហើយ​ស្ទីល​លេង​ដោយ​ប្រើ​មាឌ​និង​កម្លាំង​របស់គាត់ បាន​ទាក់ទាញ​ការសរសើរ​ពេញ Bundesliga មុននឹង Arsenal ទិញ​គាត់​។​

​    ​គ្រូបង្វឹក​ជម្រើសជាតិ​ស្វ៊ី​ស លោក Vladimir Petkovic បាន​និយាយ​អំពី Xhaka ថា "Granit មាន​ម​ហិ​ច្ឆិ​តា​និង​ជំនឿ​ចិត្ត​ដើម្បី​ជ្រោមជ្រែង​មកដល់​កម្រិត​អន្តរជាតិ​នេះ​។ សរុបមក គាត់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដឹកនាំ​ក្រុម​ទៅ​ទិសដៅ​ត្រឹមត្រូវ​។ គាត់​មិន​ស្វែងរក​ឈ្លោះប្រកែក​យករួចខ្លួន​ទេ ប៉ុន្តែ​គាត់​ស្វែងរក​ការទទួលខុសត្រូវ​"៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់