adverise with khmeread Index

ឡាន​បែន​ដឹក​ដី​ជា​ច្រើន​គ្រឿង នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៣

    ភ្នំពេញ​ ៖ ក្រុម​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​បាន​នាំគ្នា​បិទ​ជាតិ​លេខ​៣​ទាំងស្រុង​នៅ​ចំណុច​មុខ​ក្រុមហ៊ុន ​ថៃ​ប៉ុន​រ៉ុង ស្ថិតក្នុង​សង្កាត់​ចោ​មចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ដោយ​តវ៉ា​រឿង​ពួកគេ​ព្រម​បង់ពន្ធ​តែ​មិន​ព្រម​កែ​ចង្កូត​ស្តាំ​មក​ឆ្វេង​។
    គិតមកត្រឹមម៉ោង១១កន្លះព្រឹកការតវ៉ាដោយក្រុមប្រជាពលរដ្ឋ ឡានដឹកដី បានធូរស្រាលហើយ បន្ទាប់ពីអាជា្ញធបានសម្របសម្រួលនិងសន្យាថា ដោះស្រាយ នៅសាលាក្រុងម៉ោង៣រសៀលថ្ងៃទី២៣ធ្នូនេះ ។
      រថយន្តធំៗជាច្រើនគ្រេឿងបានដាក់ពាំងបិទផ្លូវជាតិលេខ៣ ក្នុងបំណងមិនឱ្យមានការចរាចរឆ្លងកាត់នៅព្រឹកថ្ងៃពុធនេះ ចាប់ពីម៉ោង៩ព្រឹក។ ​ក្រុមអ្នកបើកបររថយន្ត​បែនដឹកដី ក្រួស ខ្សាច់ និងថ្ម បានតវ៉ាជាថ្មី ​ដោយបិទ​កំណាត់ផ្លូវជាតិ​លេខ៣ ត្រង់ចំណុច​ភូមិព្រៃព្រីងខាងត្បូង ទល់មុខភូមិក្រាំងដូនទៃ​ សង្កាត់ចោមចៅ ​ខណ្ឌពោធិ៍សែនជ័យ ​និងកំណាត់ផ្លូវលេខ២១៧ ​ចំណុច​រង្វង់មូលដីក្រហម ក្នុងសង្កាត់រលួស ​និងនៅម្តុំស្ពានព្រែកជ្រៃ ​សង្កាត់ស្ពានថ្ម ​ខណ្ឌដង្កោ ក្នុងគោលបំណងទាមទារសុំចូលបង់ពន្ឋ​ និងសុំមិនឲ្យកែចង្កូត​រថយន្តពីស្តាំទៅឆ្វេង ។
     នៅព្រឹកថ្ងៃទី២៣ធ្នូ ២០១៥នេះ ក្រុមអាជីវករដែលមាន រថយន្តបែនដឹកដី, គ្រោះ, ខ្សាច់ និងថ្ម និងនាំគ្នា ចូលមកភ្នំពេញ ដោយមានគំរោងបិទផ្លូវជាតិផ្លូវជាតិលេខ១, ២, ៣, ៤, ៥ និងផ្លូវជាតិលេខ៦អាបន្ថែមទៀតបើពុំមានដំណោះស្រាយ៕

adverise with khmeread

មតិយោបល់