បន្ទាប់ពីមានការរំពឹងទុកនៃការចាកចេញជាច្រើន ឥឡូវកីឡាករ Cristiano Ronaldo បានបញ្ចប់នូវពាក្យចចាមអារ៉ាមទាំងឡាយពីអនាគតរបស់គាត់ដោយទទូចថា គាត់ចង់ចូលនិវត្តន៍នៅ Real Madrid។
គាត់បាននិយាយថា "Paris Saint-Germain និង Manchester City អាចបំភ្លេចរឿងនេះបាន! ខ្ញុំនឹងចូលនិវត្តន៍នៅ Real Madrid"។
បន្ទាប់ពីចូលជំនួសតំណែងលោក Rafa Benitez កាលពីខែមករា លោក Zinedine Zidane បានផ្លាស់ប្តូរទម្រង់របស់ក្រុមយ៉ាងធំសម្បើម ហើយ Ronaldo បាននិយាយថា វត្តមានរបស់គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះគឺជាមូលហេតុដែលគាត់ចង់នៅជាមួយក្រុម។
Ronaldo បានបន្តថា "ខ្ញុំស្គាល់គាត់ហើយខ្ញុំចង់លេងជាមួយគាត់ច្រើនឆ្នាំទៀត។ គាត់គ្មានបទពិសោធន៍ប៉ុន្តែគាត់ធ្វើបានយ៉ាងល្អ"៕
ប្រភព៖ Marca
