1176d406 a807 4982 9336 6817652b4de7

ក្បាល​រថយន្ត​កុងតឺន័រ​មួយគ្រឿង បើក​បុក​ខឿន​ថ្ម រេ​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​សង្ស័យ​អ្នកបើកបរ​ស្រវឹង​

    ភ្នំពេញ​ ៖ សង្ស័យ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ដែល​មានតែ​ខាង​ក្បាល បាន​បើក​ក្នុង​ល្បឿន​លឿន​បុក​ឃឿន​ថ្ម​អតីត​បញ្ជរ​បង់ប្រាក់​ផ្លូ​វេ​ង​ស្រេង​ផ្សារ​ចោមចៅ ហើយ​បន្ត​ទៅបុក​របង​ផ្ទះ​ទិញ​លក់​អេតចាយ របស់ តា​ឆាយ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១១ ​និង​៤៥​នាទី​យប់​ថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ វេ​ង​ស្រេង ស្ថិតក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    អ្នកបើកបរ​រថយន្ត​បង្ក​មិន​ត្រូវគេ​ស្គាល់​អត្តសញ្ញាណ​នោះទេ គ្រាន់តែ​គេ​ដឹងថា​មាន​វ័យក្មេង អាយុ ២៥​ ឆ្នាំចុះក្រោម ហើយ​រថយន្ត​ប្រភេទ​ក្បាល ផលិត​នៅ​ប្រទេស​អាមេរិកកាំង​។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ គេ​បានឃើញ​ក្បាល​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ពណ៌​ទឹកប្រាក់​បើកបរ​ដោយ​បុរស​ម្នា​ក់ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A-2599 បើក​មក​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ វេ​ង​ស្រេង ទិសដៅ​ពី​កើ​តទៅ​លិច។​

    លុះ​មកដល់​ចំណុច​អតីត​បញ្ជរ​បង់ប្រាក់​ចោមចៅ ជា​កន្លែង​ផ្លូវ​ល្មម​ឡាន​ចូល តែដោយសារ​រថយន្ត​លឿន​បើក​ចូល​មិន​ចំ បាន​បុក​ប​ញ្ឈិ​ត​ក្បាល​ខឿន​ថ្ម រេ​កន្ទុយ​កង់​ក្រោយ​ទៅ​ម្ខាង​ទៀត បណ្តាលឱ្យ​អ្នកបើកបរ​ទប់​ចង្កូត​លែង​បាន ធ្វើអោយ​រថយន្ត​ទៅមុខ​ទាំង​ទទឹង​រថយន្ត ទៅបុក​ផ្ទប់​ពំនូក​ខ្សាច់ របង​ផ្ទះ​និង​ផើងផ្ការ របស់​ផ្ទះ​ទិញ​លក់​អេតចាយ របស់ តា​ឆាយ រង​កា​ខូ​ត​ខាត​យ៉ាង ដំណំ​ទៅ​មុ​ខលេង​រួច​។​

    ក្រោយពេល​កើតហេតុ ភ្លាមៗ អ្នកបើកបរ​បាន​រត់​ចេញពី​កន្លែង​ទៅ​បាត់ ដោយ​គ្មាន​អ្នក​ចេញមក​ដោះស្រាយ សមត្ថកិច្ច​ជំនាញ​បាន​ស្ទួ​ច​នាំយក​រថ​យន្ត​ទៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រងចាំ​ខាង​ក្រុមហ៊ុន​ចេញមុខ​មក​ដោះស្រាយ​ការ​ខូ​ត​ខាត​៕

អ្នកនឹងចូលចិត្ត

មតិយោបល់