adverise with khmeread Ali lee

Ali Lee មាន​អារម្មណ៍​ថា គ្មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស្នេហា​

​    ​តារា​ស្រី Ali Lee អាច​លុបបំបាត់​នូវ​ពាក្យ​រូបភាព “​ភាគី​ទី​៣” ហើយ​តួនាទី​របស់​នាង​ក្នុងនាម​ជានា​រី​ម្នាក់​ក្នុង​អាជីព​នេះ​ត្រូវបាន​ទស្សនិកជន​ទទួលយក​។​

​    ​Ali បាន​ថត​ភាពយន្ត​ភាគ​ជាមួយ Alex Fong និង Gallen Lo វា​ជា​កិច្ចការ​ដ៏​លំបាក​សម្រាប់​នាង​។​

​    ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ពិធីករ Danny Chan របស់​ទូរទស្សន៍ nowTV ត្រូវបាន​បង្ហាញ ប៉ុន្តែ​នាង​មិនបាន​ឆ្លើយតប​ទេ ហើយ​បាន​និយាយថា ការងារ​សម្តែង​ងាយស្រួល​ជាង​ទំនាក់ទំនង​ស្នេហា​។​

​    ​នាង​និយាយថា “ ការសម្តែង​អាច​ហ្វឹកហាត់​មុន​បាន ប៉ុន្តែ​រឿង​ស្នេហា​មិនអាច​ត្រៀម​មុន​បានទេ​។ វា​អាស្រ័យ​លើ​វាសនា ហើយ​យើង​ត្រូវការ​ពេលវេលា ដើម្បី​ឲ្យ​យល់​ពីគ្នា​ទៅវិញទៅមក​”​។ នៅពេល​សួរថា តើ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ស្វែងយល់​ពីគ្នា​ដោយសារ​កាលវិភាគ​មមា​ញឹក​ពេក​ឬ​យ៉ាងណា​? នាង​បាន​ឆ្លើយថា “​ខ្ញុំ​ស៊ាំ​នឹង​រឿង​នេះហើយ​នៅពេលនេះ​។ ខ្ញុំ​ប្រឈមមុខ​នឹង Alex Fong ច្រើនជាង​គ្រួសារ​ខ្ញុំ​ទៅទៀត​នៅពេល​ថត​រឿង Law dis-Order”៕

adverise with khmeread
ប្រភព៖ Asian E-News

មតិយោបល់