adverise with khmeread Yang mi

តារា​ស្រី Yang Mi អះអាងថា ទំនាក់​ទ​នង​ជាមួយ​ស្វាមី​គឺ​នៅ​រឹងមាំ​ដដែល​

​    ​តារា​ស្រី​ចិន​ដ៏​មាន​ប្រជាប្រិយ Yang Mi បាន​ចូលរួម​សន្និសីទកាសែត​សម្រាប់​ភាពយន្ត​ភាគ​ថ្មី​របស់​នាង​រឿង “Les Interprete” នៅ​ក្រុង Zhejiang ប្រទេស​ចិន​។ ក្នុង​ភាពយន្ត​ភាគ​បែប​រ៉ូ​ម៉ាន់​ទិ​ក​នេះ Yang Mi សម្តែង​ជា​សហគ្រិន​ម្នាក់ ហើយ​ទីបំផុត​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយនឹង​តារាភាពយន្ត Huang Xuan​។​

​    ​អំឡុង​សន្និសីទកាសែត​នេះ Yang Mi ត្រូវបាន​សួរនាំ​អំពី​ការយល់ឃើញ​របស់​នាង​ជុំវិញ​រឿង​ស្នេហា នាង​បាន​និយាយថា “​មនុស្ស​ពីរ​នាក់​ត្រូវតែមាន​ភាពចាស់ទុំ អាច​កែ​តម្រង់​គ្នា​ទៅវិញទៅមក និង​ឆ្លងកាត់​រឿងរ៉ាវ​ផ្សេងៗ​ជាមួយគ្នា​។ នៅពេល​អ្នកទទួលយក​កំហុស​របស់​គ្នា​ទៅវិញទៅមក នោះ​អ្នក​អាច​កសាង​ទំនាក់ទំនង​រឹងមាំ​មួយ​ជាមួយគ្នា​”​។​

​     Yang Mi និង​ស្វាមី Hawick Lau ឃ្លាតឆ្ងាយ​ពីគ្នា​ជា​ញឹកញាប់​ដោយសារតែ​កាលវិភាគ​សម្តែង​មមាញឹក​រៀងៗ​ខ្លួន​នោះ មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​លើកឡើងថា អ្នក​ទាំងពីរ​មាន​បញ្ហា​អាពាហ៍ពិពាហ៍​។ បើទោះបីជា​ឪពុកម្តាយ​ទាំងសងខាង​អះអាងថា គ្មាន​រឿង​លែងលះ​ក៏ដោយ ក៏​ពាក្យ​ចចាមអារ៉ាម​នេះ​នៅតែ​ផ្សព្វផ្សាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដដែល​។

​    ​អំឡុង​សន្និសីទកាសែត​នេះ Yang Mi បាន​និយាយ​ពី​ទំនាក់ទំនង​ជាមួយនឹង​ស្វាមី​របស់​នាង​ជា​លើកដំបូង​ថា “​ស្ថានភាព​បច្ចុប្បន្ន​គឺ​ល្អ​ណាស់​។ អរគុណ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​អ្នក​ទាំងអស់គ្នា​”​។ លើសពីនេះទៅទៀត Yang Mi បាន​ជូនពរ​អតីត​តារា​សម្តែង​រួម Wallace Huo និង​មិត្តស្រី Ruby Lin ជួបតែ​សេចក្តីសុខ​៕

adverise with khmeread
ប្រភព៖ Ahmike​

មតិយោបល់