adverise with khmeread 2

​លោក Rafa Benitez យល់ព្រម​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជាមួយ Newcastle នៅ​រដូវ​កាល​ក្រោយ​បន្ទាប់ពី​ចុះ​កុងត្រា​បី​ឆ្នាំ​ជាមួយ​ក្លឹប​

​    ​លោក Rafa Benitez ត្រូវបាន​ធានាថា គាត់​មិនត្រូវ​ការលក់​កីឡាករ Newcastle ណា​ម្នាក់​ឡើយ​បើទោះជា​ក្រុម​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Premier League ហើយ​គាត់​បាន​យល់ព្រម​បន្ត​ជាមួយ​ក្លឹប​គឺ​ដោយសារ​ត្រូវបាន​អនុញ្ញាតឱ្យ​គ្រប់គ្រង​ក្រុម​ទាំងមូល​តែម្តង​។​

​    ​ក្រុម​សារិកា​ព្រៃ​នឹង​បាត់បង់​ប្រាក់ចំណូល ៤០ លាន​ផោន​នៅ​រដូវ​កាល​ក្រោយ​ហើយ​ម្ចាស់​ក្លឹប​លោក Mike Ashley បានបញ្ជាក់​កាលពី​ខែមីនា​ថា "​ស្ទើរតែ​គ្មានអ្វី​នៅសល់​" ក្នុង​ធនាគារ​។​

​    ​ប៉ុន្តែ​លោក Benitez ជឿថា គាត់​មានការ​ធានា​អំពី​តម្រូវការ​ដើម្បី​ជួយ​ក្រុម​ឡើងមក​ក្របខ័ណ្ឌ​កំពូល និង​គាត់​បាន​និយាយថា "​ខ្ញុំ​នៅទីនេះ​គឺ​ដោយសារ​ខ្ញុំ​ជឿជាក់ថា​យើង​អាច​ឡើងមក BPL រដូវ​កាល​ក្រោយ ដោយ​ស្នាក់​នៅទីនេះ​រយៈពេល​យូរ​និង​ឈ្នះ​ពានរង្វាន់​ជាច្រើន​។ ខ្ញុំ​ចង់​កសាង​អ្វីមួយ​នៅទីនេះ​។ ខ្ញុំ​ចង់​ដូច​លោក Sir Bobby! វា​ច្បាស់​ជា​អស្ចារ្យ​"៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់