adverise with khmeread 9ffaa6c8 9097 4c46 a56c 39baf3dd0cc8

ជនសង្ស័យ​ម្នាក់​កាច់ក​ម៉ូតូ​បានសម្រេច​តែ​គេច​មិន​រួច​ត្រូវបាន​ម្ចាស់​តាម​ទាន់​វាយ​ទ្រមខ្លួន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ដែល​គេ​ចត​ទុក​នៅខាងមុខ​ផ្ទះ​បានសម្រេច ប៉ុន្តែ​គេ​មិន​រួច​ត្រូវបាន​ម្ចាស់​ឃើញ​ទាន់​ដេញចាប់បាន​វាយ​ឡើង​ទ្រមខ្លួន ទើប​ប្រគល់​ឱ្យកម្លាំង​អាវុធ​ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​នឹង​៥​នាទី​យប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ក្លឹប​ប្ល៊ូ​ឡាញ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន។​

    ជនសង្ស័យ​មានឈ្មោះ គួ​ន ឡេង អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​នៅ​ម្តុំ​អូរ​បែកក្អម។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ហៀ​ង លី ឃាង អាយុ​២៩​ឆ្នាំ ជា​អាជីវករ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រីឯ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ស្លែ ពាក់​ស្លាក​លេខ នគរបាល 1 1373។​

    ប្រភព​ពត៌មាន​ពី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​រូបគាត់​បាន​ទុក​ម៉ូតូ​ទុក​នៅខាងមុខ​ផ្ទះ​នៅ​ម្តុំ​ស្ទឹងមានជ័យ ហើយ​ក៏បាន​ចូលទៅ​ក្នុងផ្ទះ​ផឹកទឹក ពេលចេញ​មកវិញ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​កាច់ក​ម៉ូត​រួច​ជិះ​ចេញទៅ ពេលនោះ​គាត់​ក៏បាន​ស្រែក​ឆោឡោឡើង​បង្ក​ការភ្ញាក់ផ្អើល និង​នាំគ្នា​ដេញចាប់បាន​នៅ​ចំណុច​មុខ​ក្លឹប​ប្ល៊ូ​ឡាញ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន វាយ​ម្នាក់​១​ដៃ​១​ជើង​ឡើង​ទ្រោម​ខ្លួន ហើយ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​មក​អន្តរាគមន៍។​

    ក្រោយមក​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​ទៅយក​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ និង​នាំ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់