adverise with khmeread Eb5c02ad 2f22 47b1 8f14 b194140c8d22

រថយន្ត​កូរ៉េ​២​តោន​កន្លះ​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹង​មាន​មិន​បន្ថយល្បឿន​ឡើង​ខឿន​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​១​ដើម​

​    ភ្នំពេញ ៖ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម​បាន​បាក់​ដួល ដោយសារតែ​រថយន្ត​កូរ៉េ​២​តោន​កន្លះ បើក​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្នុងល្បឿន​លឿន​មិន​បង្អស់ បាន​ឡើងលើ​ខឿន​និង​បុក​បង្គោល​ភ្លើង កាលពី​វេលា​ម៉ោង​៦​នឹង​៤០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុចក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉េ ១​តោន​កន្លះ​១​គ្រឿង ពាក់​ស្លាក​លេខភ្នំពេញ 3C-3743 បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​កើ​តទៅ​លិច​ឡើងលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ។​

    ពេលមកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវ​កោង​ចុះ​ពីលើ​ស្ពាន​មិន​បង្អង់​ល្បឿន បាន​ឡើងលើ​ឃឿន​ផ្លូវ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ពេញទំហឹងបណ្តាលឱ្យ​បាក់​ដួល​១​ដើម សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​នរណាម្នាក់ ហើយ​អ្នកបើករថយន្ត​បង្ក​បាន​គេចខ្លួនបាត់។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញរង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់