adverise with khmeread 1

Barcelona ប្រឈមមុខ​បាត់បង់ Dani Alves និង Mascherano ដំណាលគ្នា​

​    ​ខ្សែការពារ Dani Alves ជិត​ចួ​ល​រួមជាមួយ​ក្រុម Juventus រយៈពេល​បី​ឆ្នាំ បន្ទាប់ពី​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ចំណាយពេល​ដ៏​ជោគជ័យ​ប្រាំបី​ឆ្នាំ​ជាមួយ Barcelona​។​

​    ​ក្រុម​ជើងឯក​អេ​ស្ប៉ា​ញ​មួយ​នេះ​នឹង​អនុញ្ញាតឱ្យ​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​ចាកចេញ​ប៉ុន្តែ​ពួកគេ​នឹង​ចំណេញ ៧,៧ លាន​ដុល្លារ​ពីអ្វី​ដែល​នៅសល់​ក្នុង​កុងត្រា​របស់គេ​នៅ​ទឹកដី Nou Camp​។​

​    ​ក្រុម​យក្ស​អ៊ីតាលី Juventus ក៏​ចង់បាន​ខ្សែការពារ Javier Mascherano ហើយ​ពួកគេ​បាន​និយាយ​ជាមួយ​អ្នកតំណាង​របស់​ខ្សែការពារ​អា​ហ្ស​ង់​ទីន​រូបនេះ​។​

​    ​ប៉ុន្តែ​ខណៈ Barca ត្រៀម​បាត់បង់​ខ្សែការពារ​ជើងចាស់ Alves ពួកគេ​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​រក្សា Mascherano រហូតដល់​តែ​ពួកគេ​អាច​រក​អ្នក​ជំនួស​ដើម្បី​ចាប់​ដៃគូ​ជាមួយ Gerard Pique៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់