adverise with khmeread 5f17e255 13ba 4947 8cc1 f35393a88339

ក្មេង​ទំនើង​ប្រុស​ស្រី​១​ក្រុម​ស្រវឹងស្រា​បើករថយន្ត​សេរី​ទំនើប​ក្នុង​ល្បឿន​លឿន​បុក​កា​មេ​រី​បា​ឡែ​ន​ពេញទំហឹង​បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់​

    ភ្នំពេញ ៖ ក្មេង​ទំនើង​ប្រុស​ស្រី​១​ក្រុម​ដែល​ត្រូវបាន​គេ​ប្រទះឃើញ​មាន​គ្នា​ជិត​១០​នាក់ ទាំង​មាន​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ត​សេរី​ទំនើប​ម៉ាក​រ៉េ​ង​រ៉ូ​វ័រ​ក្នុង​ល្បឿន​យ៉ាង​លឿន បួង​ចង្កូត​បត់​មិន​បន្ថយល្បឿន​បាន​បុក​រថយន្ត​កា​មេ​រី​បា​ឡែ​ន​ពេញ​ហឹ​ង បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ។

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ខាងជើង​វិមានឯករាជ្យ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​បឹង​រ៉ាំ​ង ខណ្ឌដូនពេញ។​

      បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ ផ្លូវ​ព្រះ​នរោត្តម ទិសដៅ​ពិ​ជើង​ទៅ​ត្បូង ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​សេរី​ទំនើប ម៉ាក​រ៉េ​ង​រ៉ូ​វ័រ ព​ណ៍ស គ្មាន​ស្លាក​លេខ ដោយ​ក្នុង​រថយន្ត​មាន​ក្មេង​ទំនើង​ប្រុស​ស្រី​ជិត​នាក់ បាន​បើក​ក្នុង ល្បឿន​យ៉ាង​លឿន​កេល​រង្វង់​មូល​វិមានឯករាជ្យ​ដោយ​មិន​បន្ថយល្បឿន បាន​បុក​រថយន្ត​បា​ឡែ​ន ពេញទំហឹង​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ ចំណែក​រថយន្ត​ទាំង​២​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ។​

    ប្រភព​បន្តថា បន្ទាប់ពី​កើតហេតុ​អ្នករងរបួស​ធ្ងន់​ត្រូវបាន​គេ​ជួយ​យក​ចេញពី​ក្នុង​រថយន្ត ចំណែក​ក្រុម​ក្មេង ទំនើង​ប្រុស​ស្រី​បន្ទាប់ពី​បង្កហេតុ គេ​ឃើញ​មាន​អាកា​រៈ​ស្រវឹងស្រា​ជោគជាំ ដើរ​ចង្អុលមុខ​រករឿង​គេឯង និង​ថែមទាំង​បាន​ស្ទុះ​មករក​វាយ​អ្នក​សារពត៌មាន ពេល​ចុះទៅ​ផ្តិត​យក​រូបភាព​ផងដែរ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏បាន​គេចខ្លួន​បាត់អស់។​

    ក្រោយមក​សមត្ថកិច្ច​ម​ក​ដល់​កន្លែងកើតហេតុ ប៉ុន្តែ​ភាគី​តំណាង​ខាង​រថយន្ត​បង្ក​បានមក​ដោះស្រាយ​ជាមួយ​ភាគី​រងគ្រោះ ដោយ​ព្រមព្រៀងគ្នា​យក​រថយន្ត​ទៅ​ជួសជុល​ឱ្យ​វិញ និង​ចេញសង​ថ្លៃ​ព្យាបាល​ជំងឺ​ដើម​បញ្ចប់រឿង៕

adverise with khmeread

មតិយោបល់