adverise with khmeread 5e88af22 7e1b 47c0 9e2e 7c569eaaa181

រថយន្ត​មិន​ចាំ​ម៉ាក​បើក​ក្នុង​ល្បឿន​លឿន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​និង​កិន​ពីលើ​បន្ថែម​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​

    ​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាម ខណៈ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង ក៏ត្រូវ​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​បុក​ពីក្រោយ និង​កិន​ពីលើ​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ ហើយ​រថយន្ត​បង្ក​បាន​គេចខ្លួនបាត់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​តេ​លា តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក។​

    យុវជន​រងគ្រោះ​មានឈ្មោះ ប៊ី ជី​ម អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CJ-2379 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។

    ពេលមកដល់​កន្លែងកើតហេតុ​ក៏មាន​រថយន្ត​មិន​ចាំ​ម៉ាក បើក​មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង និង​កិន​ពីលើ​ជនរងគ្រោះ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ហើយរ​ថយ​ន្យ​បង្ក​បាន​បើក​គេចខ្លួនបាត់។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង និង​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ក្តុ​ម​គ្រួសារ​ឱ្យមក​ទទួល​សព យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់