adverise with khmeread 1

​មួយ​ក្បាច់​របស់​នាង​ធ្វើឱ្យ​កីឡាករ​ក្នុង​ក្លឹប Ayr United ផ្អើល​ឈុ​ល​

​    ​ឈុត​សម្លៀកបំពាក់​សម្រាប់​រដូវ​កាល​ក្រោយ​របស់​ក្រុម​នានា​ត្រូវបាន​ផ្លាស់ប្តូរ​ផ្នែក​ជាច្រើន ប៉ុន្តែ​ក្រុម Ayr United របស់​ប្រទេស​ស្កុ​តឡែ​ន​បាន​ផ្សព្វផ្សាយ​ឈុត​ថ្មី​សម្រាប់​រដូវ​កាល ២០១៦/១៧ របស់​ពួកគេ​ខុសប្លែក​ពី​ក្រុម​ដទៃទៀត​ក្នុង​ពិភពលោក​នេះ​។​

​    ​ក្រុម Ayr បាន​ឡើងមក​ក្របខ័ណ្ឌ​កំពូល Scottish Championship ហើយ​ភ្លាមៗ​នេះ​ពួកគេ​បាន​បញ្ចេញ​ឈុត​ទាក់ទាញ​ថ្មី​មុន​រដូវ​កាល​ចាប់ផ្តើម​។

​    ​ពិតណាស់​វា​ពិតជា​ទាក់ទាញ​មែន ជាមួយ​តារា​ម៉ូ​ដែល​នាង Sabine Jemeljanova បាន​ដោះអាវ​អស់រលីង​ដើម្បី​ផ្សព្វផ្សាយ​អាវ​ថ្មី​ឱ្យ​ក្រុម Ayr United ដោយ​ប្រើ​ទឹក​ថ្នាំ​ដើម្បី​គូររូប​លើ​ខ្លួន​នាង​។​

​    ​ចាប់តាំងពី​ឆ្នាំ ២០១២ ក្រុម​នេះ​បាន​ផ្សព្វផ្សាយ​ឈុត​ថ្មី​របស់​ពួកគេ​ជាមួយនឹង​គំនិត​ដែល​ប្លែកៗ​ខុសគេ ដើម្បី​ទាក់ទាញ​ក្រុម​អ្នកគាំទ្រ​ឱ្យ​ទិញ​អាវ​របស់​ពួកគេ​៕

ប្រភព៖ Daily Mail

adverise with khmeread

មតិយោបល់