adverise with khmeread 6a326a6c 54dd 481a b989 ea77359189de

ឃាត់​បុរស​ម្នាក់​រំលោភ​សេពសន្ថវ​:​កុមារី​អាយុ​១១​ឆ្នាំ​

    ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៦​ ខែឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង ៣​ជិត​ភ្លឺ នៅ​ភូមិ​គោល ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​និយាយថា ជ​នស​ង្ស័​ឈ្មោះ កប ប៊ុន​ថា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ​កម្មករ​ជៀ​ជ័រកៅស៊ូ​គ្រួសារ នៅ​ភូមិ​កើតហេតុ បានធ្វើ​សកម្មភាព ចាប់រំលោភ កុមារី​អាយុ ១១ ឆ្នាំ​ដែល ឪពុក​មាន​មុខរបរ ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ​គ្រួសារ នៅ​ភូមិ​កើតហេតុ។

    ក្នុងខណៈ ពេល​ឪពុកម្តាយ ចេញ​ទៅជៀ​ជ័រកៅស៊ូ​នៅ​ម៉ោង​ប្រហែល ២​យប់ ហើយ​ទុក​កូនតូចៗ ចំនួន ៣ នាក់​ដែល​ជនរងគ្រោះ ជា​កូនច្បង ដេក​នៅ​សំ​យ៉ាប​មុខផ្ទះ​។​

    ក្រោយពេល ទទួលបាន​បណ្តឹង ពី​គ្រួសារ​ជនរងគ្រោះ និង​ការអះអាង​របស់​ជនរ​ង​គ្រោះ​ពី​អត្តសញ្ញាណ​ជនល្មើស បូលិស​ប៉ុស្តិ៍រ​កាព​ប្រាំ បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ធ្វើការ​សាកសួរ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​វិនិច្ឆ័យ​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់