adverise with khmeread Dcsgroup news scj mrmuscle toilet bleach 4 3

អ្នកជំនាញបារម្ភអំពីក្លិនក្រអូបរបស់ទឹកលាងបង្គន់ម៉ាក Mr Muscle និងម៉ាកច្រើនទៀតបង្កជំងឺមហារីក

​    ​មនុស្ស​ជាច្រើន​កំពុងមាន​ការបារម្ភ​អំពី​ជាតិគីមី​គ្រោះថ្នាក់​ក្នុង​ផលិតផល​លាង​សម្អាត​របស់ខ្លួន​។ ឥឡូវ ដើម្បី​សម្រាល​ការព្រួយបារម្ភ​របស់​អតិថិជន ក្រុមហ៊ុន​ឈានមុខ​មួយ​បាន​លាតត្រដាង​គ្រឿងផ្សំ "​សម្ងាត់​" ក្នុង​ផលិតផល​ជាច្រើន​មុខ​របស់ខ្លួន​។​

​    យោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញបានឱ្យដឹងថា ​ក្រុមហ៊ុន SC Johnson ដែល​ផលិត​ផលិតផល​លាង​បង្គន់​ម៉ាក Mr Muscle, Glade និង Toilet Duck បានបង្ហាញ​បញ្ជី​នៃ​គ្រឿងផ្សំ​ក្លិនក្រអូប​ពិដោរ​ហៅថា Fragrance ដែល​រកឃើញ​ក្នុង​ផលិតផល​សម្រាប់​លក់​នៅ​អឺរ៉ុប​របស់ខ្លួន​។ 

​    ​ក្រុមហ៊ុន​និយាយថា ការ​លាតត្រដាង​គ្រឿងផ្សំ​សម្ងាត់​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​រយៈពេល​វែង​ដើម្បី "​ប្រែក្លាយ​គ្រឿងផ្សំ​ឱ្យមាន​តម្លាភាព​" ប៉ុន្តែ​អ្នកជំនាញ​មួយចំនួន​បាន​សម្តែង​ការបារម្ភ​អំពី​ជាតិគីមី​មួយចំនួន​នៅក្នុង​ផលិតផល​ទឹក​លាង​បង្គន់​អាច​ជាប់ទាក់ទង​នឹង​បញ្ហា​សុខភាព​។ 

​    ​ក្លិនពិដោរ Fragrance ដែល​គេ​ស្គាល់​ដែរ​ថា "Parfum" ត្រូវបាន​ប្រើប្រាស់​ទូទៅ​ក្នុង​ថ្នាំ​បាញ់​គីមី ប្លាំ​ង​កូត និង​ជែ​ល និង​ជា​ក្លិន​ដែលមាន​ការពេញនិយម​ប្រើប្រាស់​ខ្លាំងណាស់​។ 

​    ​ប៉ុន្តែ​ក្លិន​នេះ​បាន​ក្លាយជា​ប្រភព​នៃ​រឿងចម្រូងចម្រាស​ជា​យូរ​មកហើយ ជាមួយ​អ្នកស៊ើប​អង្កេត​មួយចំនួន​បាន​ព្រមាន​ថា ក្លិន​នេះ​អាច​រួមមាន​សារធាតុ​គ្រោះថ្នាក់​ជាច្រើន​ទៀត ដែល​អាច​បង្ក​ការបំផ្លាញ​សួត និង​បង្ក​ឱ្យ​កើត​ដុំ​សាច់ រំខាន​អ័រម៉ូន​របស់​យើង និង​បង្កឱ្យមាន​បញ្ហា​យូរអង្វែង​ក្នុង​ជីវិត ដូចជា​ជំងឺហឺត​ជាដើម​។ 

​    ​ជាការ​ពិត ដំណឹង​នេះ​លេចឡើង​នៅពេល​ការសិក្សា​មួយ​របស់​សាកលវិទ្យាល័យ University of York ដែល​ជិត​បោះពុម្ពផ្សាយ​នោះ បាន​ព្រមាន​ថា មូលហេតុ​ចម្បង​នៃ​សមាសធាតុ​សរីរាង្គ​ដែល​បំពុល​នៅក្នុង​ផ្ទះ​លែង​មកពី​ខាងក្រៅ​ផ្ទះ​ទៀតហើយ តែ​ជា​ផលិតផល​ផ្ទុក​ក្លិន Fragrance​។

 

​    ​សាស្ត្រាចារ្យ Alastair Lewis ដែល​ដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​និយាយថា ក្លិនក្រអូប​ពិដោរ Fragrance បញ្ចេញ​ប្រតិ​ម្ម​ជាមួយ​ឧស្ម័ន​ក្នុង​ខ្យល់ ដោយ​បង្កើតបានជា​សមាសធាតុ​បង្ក​មហារីក​។ 

​    ​ហើយ​ជាមួយ​មនុស្ស​ច្រើនឡើងៗ​រស់នៅក្នុង​ផ្ទះ​ទំនើប​ដែល​ពុំ​សូវ​មាន​កន្លែង​ចេញ​ខ្យល់ ឬ​ប្រសិនបើ​ពួកគេ​មិន​បើក​បង្អួច វា​អាច​មានន័យថា ក្លិន​ទាំងនេះ​នឹង​ពូន​ផ្តុំ​ក្នុង​ខ្យល់​។ 

​    ​កាលពី​ខែមិថុនា ឆ្នាំមុន ក្រុមហ៊ុន SC Johnson បានចេញ​ផ្សាយ​ព័ត៌មាន​អំពី​គ្រឿងផ្សំ​ភាគច្រើន​ក្នុង​ផលិតផល​របស់ខ្លួន​ជា​លើកដំបូង ប៉ុន្តែ​បាន​រង​ការរិះគន់​ចំពោះ​ការ​រំលង​ព័ត៌មាន​លម្អិត​អំពី​ក្លិន Frangrance​។ 

​    ​ក្រុម​អ្នក​រិះគន់​និយាយថា ក្លិនក្រអូប​ពិដោរ​ទាំងនេះ​អាចបង្កើត​ចេញ​ជា​ជាតិគីមី​ផ្សេងៗ​រាប់រយ ហើយ​គីមី​ខ្លះ​អាចមាន​គ្រោះថ្នាក់​ថែមទៀត​។ 

​    ​នៅពេលនោះ ក្រុមហ៊ុន​បាន​ទទូចថា រាល់​គ្រឿងផ្សំ​នៃ​ក្លិនក្រអូប​ទាំងនោះ​សុទ្ធ​តែមាន​សុវត្ថិភាព សូម្បី​គ្រឿងផ្សំ​ផ្សេងទៀត​ដែល​មិនបាន​បង្ហាញ​ក្នុង​បញ្ជី​ក៏ដោយ​៕

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់