ទស្សនាវដ្តីក្រុងតៃប៉ិ Next Magazine បានធ្វើការទម្លាយហេតុការណ៍ដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងរឿងរ៉ាវនៃការសារភាពស្នេហ៍របស់តារាសម្តែង Wallace Huo ទៅកាន់ ចៀវៃ ឬ Ruby Lin បន្ទាប់ពីគូប្រជែងដ៏ស្វិតស្វាញរបស់គាត់គឺ តាយមីងស៊ឺ (Jerry Yan) បានចាកចេញពីកម្មវិធីគម្រប់វ័យ ៤០ឆ្នាំរបស់នាងតែមួយសន្ទុះមកនោះ។
មិត្តភាពដ៏យូរលង់របស់ Huo ដែលបច្ចុប្បន្នមានវ័យ ៣៦ និង Lin បានវាយលុកទំព័រមុខនៃបណ្តាកាសែតនានាកាលពីសប្តាហ៍មុន ពេលដែលពួកគេបានប្រកាសថាពួកគេនឹងគម្រោងរៀបអាពាហ៍ពិពាហ៍។
Next Magazine ត្រូវបានគេផ្តល់កិត្តិយសដើម្បីចូលរួមនៅក្នុងកម្មវិធីដ៏ពិសេសរបស់ Lin កាលពីខែមករា គឺនាពេលដែល Huo បានបញ្ចប់បញ្ហាដ៏ស្មុគ្រស្មាញរបស់គាត់។
ដោយលើកឡើងពីប្រភពមិនបញ្ចេញឈ្មោះមួយបានបញ្ជាក់ថា នៅយប់មួយនោះ Lin បានអញ្ជើញ Jerry Yan ពិធីករទូរទស្សន៍ Pauline Lan និងតារាសម្តែងស្រី Chen Meifen ដែលជាតារាសម្តែងរួមគ្នាក្នុងខ្សែភាពយន្ត The Way We Were ជាមួយនាងក្នុងឆ្នាំ ២០១៤ រួមនឹង Tiffany Hsu និង Melvin Sia។
Chen បានព្យាយាមតាំងខ្លួនជាមេអណ្តើកដើម្បីបញ្ចុះបញ្ចូលឱ្យ Lin ទទួលយក Yan កាលពីចុងឆ្នាំមុន។ នៅឯក្នុងកម្មវិធីនោះ Yan បានបង្កភាពភ្ញាក់ផ្អើលទៅកាន់ Lin ជាមួយនឹងការបង្ហាញខ្លួនក្នុងរយៈពេលមួយដ៏ខ្លី ប៉ុន្តែគាត់បានស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់មួយ និងបានចាកចេញតាំងពីដើមកម្មវិធី។
បន្ទាប់មក Huo ក៏បានធ្វើដំណើរមកដល់ ដែលគាត់បានចាកចេញពីណានជីង មកកាន់ទីក្រុងតៃប៉ិ សម្រាប់កម្មវិធីដ៏ពិសេសមួយនេះ និងបានត្រៀមខ្សែដៃមួយខ្សែសម្រាប់ Lin ។
មិត្តជាច្រើនបានឱ្យគាត់ទទួលទានគ្រឿងស្រវឹងជាច្រើន ដោយរំពឹងថាគាត់នឹងស្រវឹង ប៉ុន្តែគាត់ផឹកវាបានដោយគ្មានបញ្ហាអ្វីនោះឡើយ។ Lin ក៏បានចូលរួមជាមួយគាត់ដែលបានជំរុញឱ្យគាត់ផឹកស្រាកាន់តែច្រើនឡើងបន្ថែមទៀត។
អណ្តាតរបស់គាត់ហាក់ដូចជាចាប់ផ្តើមទន់ជ្រាយដោយការទទួលទានគ្រឿងស្រវឹង Huo ក៏បានសារភាពទៅកាន់ Lin ខណៈដែលអ្នកដទៃទៀតបានផ្តល់ឱកាសឱ្យពួកគេនៅតែពីរនាក់។
ក្រោយមក ភ្ញៀវកិត្តយសម្នាក់បានព្រលយពាក្យបែបកំប្លែង ដោយនិយាយថាអ្នកទាំងពីរគួរតែថើបតាមស្ទីលបារាំងមួយទៅ។ Lin ក៏បានឱ្យកន្ទុយភ្នែករបស់នាងជាសញ្ញាយល់ព្រមផងដែរ។
នៅក្នុងបទសម្ភាសន៍កាលពីឆ្នាំមុន នាងឆ្ងល់ថាហេតុអ្វីបានជាបុរសរូបនេះមិនមានសេចក្តីក្លាហានក្នុងការបង្ហាញសេចក្ដីស្រឡាញ់។ Lin បាននិយាយថា "គ្មានបញ្ហាអ្វីនោះឡើយជាមួយនឹងភាពជោគជ័យក្នុងអាជីពរបស់ខ្ញុំ ខ្ញុំនៅតែចង់បានការថែទាំមួយផ្នែកទៀតរបស់អ្នកដទៃ។ នៅក្នុងពិភពនៃក្ដីស្រឡាញ់ ខ្ញុំគ្រាន់តែចង់ធ្វើជាមនុស្សល្ងង់ម្នាក់តែប៉ុណ្ណោះ"។
នៅទីបំផុត បច្ចុប្បន្នទំនាក់ទំនងរបស់ Huo និង Lin ត្រូវបានគេដឹងឮជាសាធារណៈ ខណៈដែលពួកគេក៏បានប្រកាសអំពីគម្រោរៀបអាពាហ៍ពិពាហ៍របស់ពួកគេនៅឆ្នាំនេះក្រោយ ដោយធ្វើឱ្យតាយមីស៊ឺចុកចាប់រកអ្វីថ្លែងមិនចេញ៕
