adverise with khmeread 1

នារី​ធាត់​ម្នាក់នេះ​ក្លាយជា​ទេពអប្សរ​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត​នៅ​តៃវ៉ាន់​! ចង់ដឹងថា​គាត់​មាន​រូបមន្ត​អ្វី​ពិសេស​ទេ​?

    ​ជួប​ជាមួយ Jiashing មកពី​តៃវ៉ាន់​។​

​    ​៥​ឆ្នាំ​កន្លងទៅ ពេលដែល​នាង​មាន​វ័យ ១៩​ឆ្នាំ នាង​មាន​ទម្ងន់​ដល់​ទៅ ១០០​គីឡូក្រាម ដែល​ធ្វើ​ឱ្យគេ​ច្រឡំ​ស្មានតែ​អាយុ ៣០​។ ហើយ​ជាធម្មតា​នាង​ក៏​ធ្លាប់​ត្រូវបាន​គេ​យល់ច្រឡំ​ថា​ជា​ប្អូនស្រី​របស់​ម្តាយ​របស់​នាង​ផងដែរ​។​

​    ​ប៉ុន្តែ​អ្វី​ត្រូវបាន​ផ្លាស់ប្តូរ​ទាំងស្រុង បន្ទាប់​នាង​បានសម្រេច​ចិត្ត​ផ្លាស់​ប្តូរជីវិត​របស់ខ្លួន ជាមួយនឹង​ការបញ្ឈប់​ការទទួល​ទាន​របប​អាហារ​ដែលមាន​សារធាតុចិញ្ចឹម ស្ករ​គ្រាប់ និង​សាច់​។​

​    ​Jiashing បាន​ងាក​មក​ទទួលយក​រប​ប​អាហារ​ដ៏​តឹងរ៉ឹង​ដែលមាន​ត្រឹមតែ​ផ្លែឈើ​ស្រស់ និង​បន្លែ​តែប៉ុណ្ណោះ​។​

​    ​បច្ចុប្បន្ន​នាង​មាន​ទម្ងន់​ត្រឹមតែ ៦០​គីឡូក្រាម​តែប៉ុណ្ណោះ​។​

​    ​ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី ការប្រែប្រួល​របស់​នាង បាន​បង្កឱ្យមាន​បញ្ហា​មួយចំនួន​ផងដែរ​។ នាង​ត្រូវ​ផ្លាស់ប្តូរ​រាល់​ឯកសារ​ចាស់ៗ​របស់​នាង​ទាំងអស់ ខណៈដែល​នាង​មាន​រូបរាង​មើលទៅ​ខុសស្រឡះ​ពី​រូបរាង​អតីត​កាលដែល​នាង​ធ្លាប់មាន​។​

​    ​ដោយសារតែ​បញ្ហា​នេះ នាង​ក៏​ធ្លាប់​ត្រូវបាន​ឃុំខ្លួន​ដោយ​ប៉ូលិស​ជាច្រើន​ម៉ោង​ផងដែរ ខណៈដែល​ពួកគេ​គិតថា​នាង​គឺជា​ក្មេង​វ័យ​ជំទង់​ម្នាក់​ដែល​រត់ចេញ​ផ្ទះ​របស់ខ្លួន​។​

​    ​នាង​ក៏​ត្រូវបាន​ឃាត់ខ្លួន​ជា​ញឹកញាប់​ផងដែរ​ដោយ​ប៉ូលិស​ពេលដែល​នាង​បើកបរ​នៅ​ទីសាធារណៈ ខណៈដែល​នាង​មើលទៅ​ខ្ចី​ល្វក់​មិន​សម​មាន​ប័ណ្ណបើកបរ​នៅក្នុង​ដៃ​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់