3499202800000578 3608514 image m 2 1464172509106

Leicester ដាក់សំណើរ​២២​លាន​ផោន​ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ​ឆ្នើម​នៅ​ប្រទេស​រុស្ស៊ី

​    ​ខ្សែប្រយុទ្ធ Amed Musa របស់​ក្លឹប CSKA Moscow គឺជា​គោលដៅ​ផ្ទេរ​របស់​ក្រុម Leicester ក្នុងតម្លៃ​២២​លាន​ផោន​។ ក្រុម Leicester បាន​ចាប់អារម្មណ៍​ចង់បាន​កីឡា​ករនី​ហ្សេ​រី​យ៉ា​រូបនេះ ដើម្បី​គាំទ្រ​ដល់​ខ្សែប្រយុទ្ធ Jamie Vardy ។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​រកបាន​១៨​គ្រាប់​ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់ខ្លួន​ឈ្នះ​ពាន​លី​ក​ក្នុងស្រុក​។​

​    ​អំឡុង​ពាក់កណ្តាល​រដូវ​កាល​ក្លឹប CSKA បាន​ច្រានចោល​សំណើ ១៧​លាន​ផោន​របស់ Leicester ម្តង​ហើយដោយ​អះអាងថា ពួកគេ​មិន​ចង់​បាត់បង់​កីឡាករ​រូបនេះ​ទេ​។ ទោះបីជា​យ៉ាងណា ឥឡូវនេះ ពួកគេ​បាន​ត្រៀមខ្លួន​ធ្វើ​ជំនួញ​ម្តងទៀត ហើយ​គ្រូបង្វឹក Leonid Slutskiy របស់​ក្លឹប CSKA Moscow បាន​បញ្ជាក់ថា ក្រុម Leicester បានដាក់​សំណើរ​ម្តងទៀត​ដោយ​ហ៊ាន​ផ្តល់​២២,៨​លាន​ផោន​៕

ប្រភព៖ Mirror

មតិយោបល់